ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ នៅសាលប្រជុំ (សាលកញ្ចក់) ទីស្តីការក្រសួង លោក ចាន់ យុត្ថា អគ្គាធិការ និងជាអនុប្រធានក្រុមការងារថវិកា ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ២០១៩-២០២១ និងការរៀបចំផែនការថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព តាមជំពូក គណនី អនុគណនី របស់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោក និងលោកប្រធានគ្រប់អង្គភាពចំណុះក្រសួង ព្រមទាំងមន្ត្រីជំនាញតាមអង្គភាព សរុបប្រមាណ ៧០ នាក់ ៕