ព័ត៌មានទាន់ហេតុការណ៍៖

រវល់ដឹកបក្ខពួកគេចខ្លួននគរបាលក្របួចជាប់ខ្លួនឯងករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅគ្រាដែលយុវជនរូបនេះរវល់តែដឹកបក្ខពួករត់គេចខ្លួន ករណីហិង្សាដោយចេតនាក្នុងកម្មវិធីខួបកំណើតកូនអ្នកភូមិ។

ហេតុការណ៍នគរបាលឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីហិង្សាដោយចេតនាខាងលើ បានធ្វើឡើងកាលពីថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលស្រុកវាលវែងបានឲ្យដឹងថា យុវជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ម៉ម ស្រៀន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ហើយបាននាំយកទៅ(បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង) ចំណែកជនរងរបួសឈ្មោះ ខាត់ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា។

ប្រភពព័ត៌មានខាងលើរំលឹកថា៖ ការពិតហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ ស្ថិតក្នុងភូមិ.ឃុំយុជនដែលត្រូវបានឃាត់ខ្លួន ហើយហេតុការណ៍នេះបង្កឡើងដោយមូលហេតុ ឈ្មោះ ទៀង និងឈ្មោះ ត្រា ដុតផាវលេងនៅក្បែរកន្លែងពិធីខួបកំណើតកូនរបស់ឈ្មោះ លី ប៉ូ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ខណៈនោះម្ចាស់កម្មវិធីឈ្មោះ លី ប៉ូ បានចេញទៅវាយឈ្មោះ ម៉ម ទៀង ភេទប្រុស អាយុ ១៦ឆ្នាំ(រត់គេចខ្លួន) បណ្ដាលឲ្យរងរបួសស្រាល ហើយបានប្រតាយប្រតប់ជាមួយបក្ខពួកឈ្មោះ ម៉ម ទៀង ២នាក់ទៀតទី១ ឈ្មោះ ចិត្រា ហៅត្រា(រត់គេចបាត់) និងទី០២ ឈ្មោះ ម៉ម ស្រៀន(ឃាត់ខ្លួន) ឈ្មោះ ខាត់ សីហា(ជនរងរបួស)ឃើញហេតុការណ៍ក៍បានចូលមកឃាត់ ក៏ត្រូវបានអ្នកទាំង ០៣នាក់វាយនឹងចបខ្វែវបក បណ្ដាលឲ្យរងរបួសបែកក្បាលបែបនេះតែម្ដង លុះក្រោយមក ១ថ្ងៃឈ្មោះ ម៉ម ស្រៀន(ឃាត់ខ្លួន) បានដឹកបក្ខពួករបស់ខ្លួន ០២នាក់គេចទៅខេត្តកោះកុងបាត់ស្រមោលអស់ ក្រោយមក ក៏ត្រូវនគរបាលឃាត់ខ្លួនឯង(ម៉ម ស្រៀន)តែម្ដង ៕ ប៉ឹម ពិន


ចែករំលែក៖