ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រក្រុមហ៊ុន ក្ររូ.រ៉ីត្រេន អឹមផត អ៊ិផត &ត្រេនសត៍ កៀររថយន្តកាមរីបាឡែនរងការខូចខាតហើយមិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យរថយន្តកាមរីបាឡែនមួយគ្រឿងរងការខូចខាតកាងមុខក្រោយ ដោយសារបុរសម្នាក់បើករថយន្តកុងតឺន័រ ក្រុមហ៊ុន ក្ររូ រ៉ីត្រេន អឹមផត អ៊ិផត &ត្រេនសត៍ ចុះពីស្ពានច្បាអំពៅ មកកៀររថយន្តកាមរីបាឡែន ហើយមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់តែត្រូវម្ចាស់រថយន្តរងគ្រោះបើកដេញនិងកាក់ពីមុខរថយន្តបង្ក បង្កការភ្ញាក់ផ្អើលតែម្តង ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្តបង្កប្រភេទកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ 3C-9883 របស់ក្រុមហ៊ុន ក្ររូ រ៉ីត្រេន អឹមផត អ៊ិផត &ត្រេនសត៍ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ចំណែករថយន្តរងគ្រោះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5651 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័រ ពណ៌ខៀវ របស់ក្រុមហ៊ុន ក្ររូ រ៉ីត្រេន អឹមផត អ៊ិផត &ត្រេនសត៍ បើកបរដោយបុរសម្នាក់ បើកចុះពីលើស្ពានច្បាអំពៅទិសដៅពីកើតទៅលិច ហើយបើកមកកៀររថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវព្យាយាមបើករត់ដល់មុខសាលាបឹងត្របែក ក៏ត្រូវម្ចាស់រថយន្តរងគ្រោះបើកដេញនិងកាក់ពីមុខរថយន្តបង្ក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុខាងភាគីខាងរថយន្តកុងទឺន័រ និយាយថាគាត់មិនបានបើកកៀររថយន្តរងគ្រោះនោះទេ ប៉ុន្តែម្ចាស់រថយន្តកាមរីបាឡែន បានទារសំណងថ្លៃខូចខាតចំនួន១៥០ដុល្លារ តែខាងម្ចាស់រថយន្តកុងតឺន័រមិនព្រម ក៏បានហៅសមត្ថកិច្ចឲ្យមកធ្វើការវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ស រស្មី

 


ចែករំលែក៖