ព័ត៌មានទាន់ហេតុការណ៍៖

បើកមុងប៉ុនប៉ងរំលោភប្រពន្ធគេទាំងថ្ងៃចែស ជាប់ខ្នោះល្មម លោកបងល្មោភកាម

ចែករំលែក៖

ខេត្តក្រចេះ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ខណៈ ចូលទៅបើកប៉ុនប៉ងរំលោភសេពសន្ថវ: ទៅលើស្ត្រីជាប្រពន្ធគេទាំងថ្ងៃខណ:ដែលស្ត្រីរងគ្រោះបានដេកនៅក្រោមផ្ទះ តែមិនសម្រេច។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតក្នុងភូមិសំពុង ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។

ស្រី្តរងគ្រោះមានឈ្មោះ ស.ព អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្តី និងកូន៣នាក់រស់នៅក្នុងបន្ទុក។រីឯជនសង្ស័យមានឈ្មោះ ឈីន ម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគឺក្រោយពីមកពីចម្ការវិញ ហូបបាយរួចអស់កម្លាំងពេក គាត់ក៏ចូលទៅដេកក្នុងមុង ក្នុងបន្ទប់ក្រោមផ្ទះតែម្នាក់ឯង គ្រាដែល កូនទៅរៀន និងប្តីដើរទៅលេងផ្ទះអ្នកជិតខាងអស់ ស្រាប់តែលេចមុខជនសង្ស័យបានដើរលបៗចូលទៅបើកមុងរបស់គាត់កំពុងដេក ដើម្បីធ្វើសកម្មភាពចាប់រលោភសេពសន្ថវៈ ធ្វើឲ្យគាត់ភ្ញាក់ក្រញាងក៏ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង និងប្តីរបស់គាត់មកដល់ក្របួចជនសង្ស័យបាន រួចយកទៅប្រគល់ឲ្យ ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មអណ្តើក ភ្លាមៗតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាតើការតាមច្បាប់ ៕ សហការី


ចែករំលែក៖