ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំង នៅឃុំមៀន ស្រុកអូរាំងឳ ។
មកដល់ពេលនេះ តាមរយៈការផ្គត់ផ្គង់ទឹកដោយប្រឡាយមេ វ៉ៃកូ ដំណាំស្រូវប្រាំងដែលបងប្អូនប្រជាកសិករ បានដាំដុះ ចំនួន ២៥០ ហិកតា នៅក្នុងឃុំមៀន កំពុងមានការលូតលាស់ល្អ ៕