ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ អាមេរិកត្រៀមយុទ្ធសាស្ត្រវាយប្រហារកូរ៉េខាងជើងរួចជាស្រេច

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាន និយាយទៅកាន់បណ្តា មន្ត្រីការបរទេស ជាសម្ពន្ធមិត្តថា បើមិន មានការរីកចម្រើននៅក្នុងកិច្ចពិភាក្សាលើបញ្ហាកូរ៉េខាងជើងនោះទេ អាមេរិកនឹង កោះប្រជុំបណ្តារដ្ឋមន្ត្រីការពារជាតិ ដើម្បី បង្ហាញពីយុទ្ធសាស្ត្រ នៅក្នុងការវាយ ប្រហារកូរ៉េខាងជើង។

រដ្ឋមន្ត្រីការពារជាតិអាមេរិក ពេលនេះកំពុងតែដាក់គំនាបទៅលើបណ្តារដ្ឋមន្ត្រី មកពី២០ប្រទេសដែលជាសម្ពន្ធមិត្ត ក្នុង នោះមានកូរ៉េខាងត្បូង ដើម្បីឯកភាព ទៅលើ គម្រោងទប់ទល់ជាមួយកូរ៉េខាង ជើង។

សារព័ត៌មានក្យូដូញូវ បានផ្សាយនៅថ្ងៃ ទី១៨ ខែមករា ដោយដកស្រងសម្តីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jame Mattis ប្រកាសថាទីក្រុងវ៉ាស៊ីនតោន បានត្រៀម គម្រោងធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង ក្នុងពេលដែលការខិតខំតាមរយៈការបរទេសបរាជ័យ។

ការប្រកាសខាងលើ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក កើតឡើងនៅក្នុងពិធី ជប់លៀង មន្ត្រីការបរទេស មកពី២០ ប្រទេសនៅប្រទេសកាណាដា នាពេល កន្លងមក។ ប្រទេសដែលជាសម្ពន្ធមិត្ត អាមេរិក លើកលែងរុស្ស៊ីនិងចិនបានចេញសេចក្តីប្រកាសរួម គាំទ្រការដាក់គំនាបលើកូរ៉េខាងជើង។

ដោយឡែកសម្ពន្ធមិត្តអាមេរិក កូរ៉េ ខាងត្បូង តែងតែរារាំងអាមេរិក វាយ ប្រហារទៅលើកូរ៉េខាងជើង ដោយការវាយប្រហារនោះអាចធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ រដ្ឋក្នុងប្រទេស។

ចំណែកកូរ៉េខាងជើង វិញតែងតែមាន បំណងចង់ផ្សះផ្សាជាមួយ កូរ៉េខាងត្បូង ប៉ុន្តែដោយសារតែអាមេរិក តែងតែជ្រៀតជ្រែកធ្វើឲ្យកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានប្រឈមមុខដាក់គ្នាជារៀងរហូតមក។

បន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបកក្រើកពិភពលោក ដោយមិនខ្វល់ពីការថ្កោលទោសពីសំណាក់អន្តរជាតិ និងការដាក់ទណ្ឌកម្មម្តងហើយម្តងទៀតពី សំណាក់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ប្រទេស កូរ៉េខាងជើងក្នុង ឱកាសឆ្លងឆ្នាំថ្មី បែរជាបន្ទន់ឥរិយាបថ បើកចំហចិត្តចង់ធ្វើកិច្ចចរចាជាមួយប្រទេស កូរ៉េខាងត្បូងទៅវិញ។

ស្របពេលដែលនេះជាឆន្ទៈរបស់ប្រធានាធិបតីកូរ៉េខាងត្បូងស្រាប់ ទីបំផុតកិច្ចប្រជុំក៏បានប្រព្រឹត្តទៅជាលើកដំបូង បន្ទាប់ពី អាក់ខានរយៈពេលពីរឆ្នាំ គឺនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ ក្នុងក្រុង Panmunjom នៃប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់គ្មានយោធា (DMZ) ក្បែរបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

ការផ្លាស់ប្តូរឥរិយាបថក្នុងការដោះស្រាយទំនាស់ភ្លាមៗបែបនេះ បង្កឱ្យមានការចោទជាចម្ងល់ថាអ្វីជាកត្តាជំរុញចិត្តមេដឹកនាំរូបនេះ?

រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងទីក្រុង សេអ៊ូល បន្តមានភាពល្អក់កករនឹងគ្នារហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីសម័យ សង្គ្រាមកូរ៉េ ឆ្នាំ១៩៥៣ ហើយមិនធ្លាប់គោរពតាមកិច្ចព្រមព្រៀង សន្តិភាពឡើយ ធ្វើ ឱ្យជម្លោះរវាងប្រទេសទាំងពីរ ក្លាយជា រឿងដ៏វែងឆ្ងាយ។ ការិយាល័យប្រធានា ធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រសិន បើមានកិច្ចពិភាក្សាមែននោះ បញ្ហាតែមួយគត់ដែលនឹងត្រូវលើកឡើងក្នុងរបៀបវារៈនោះ គឺការចូលរួមរបស់កូរ៉េខាងជើង នៅ ក្នុងកីឡាអូឡាំពិក។ ក្រៅពីការបញ្ជូនកីឡាករនិងគណៈប្រតិភូ ចំនួន៥៥០នាក់ ទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូ នោះកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានយល់ព្រមដើរក្បួនដង្ហែរួមគ្នាក្រោម ទង់ជាតិកូរ៉េ នៅឯព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងានេះ។

លោក Cheong Wa Dae មន្រ្តីប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ សារព័ត៌មាន Yonhap News ថា «ខ្ញុំជឿជាក់ថានឹងមានការពិភាក្សាបន្ថែមទៀតទាក់ទង នឹងការលើកកម្ពស់ចំណងមិត្តភាព រវាងកូរ៉េទាំងពីរបន្ទាប់ពីការចូលរួមរបស់កូរ៉េខាងជើងក្នុងការប្រកួតកីឡាអូឡាំពិកត្រូវបានបញ្ចប់»។

វិភាគពីមូលហេតុនៃការផ្លាស់ប្តូរឥរិយាបថនេះ តាមអ្នកជំនាញរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមានថា អ្វីដែល ជាគោលបំណងសំខាន់របស់លោក គីម គឺចង់បំបែកបំបាក់ទំនាក់ទំនងរវាងរដ្ឋាភិ បាលក្រុង វ៉ាស៊ីនតោន និងសេអ៊ូលបន្តិច ម្តងៗ។ ដូច្នេះការរក្សាតុល្យភាពក្នុងទំនាក់ទំនងរបស់លោក Moon ជាមួយមេដឹកនាំប្រទេសជិតខាងកូរ៉េខាងជើង និងបងធំ អាមេរិកដែលជាសម្ពន្ធមិត្ត ជាគន្លឹះដ៏សំខាន់ដើម្បីឈានទៅរកកិច្ចពិភាក្សាប្រកបដោយ ភាពជោគជ័យ។

អស់រយៈពេលជាច្រើនខែមកហើយ ប្រធានាធិបតីកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមចង់ធ្វើកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង នៅក្រោយការប្រកួតកីឡាអូឡាំពិក ដែលត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីទាក់ទាញទីក្រុងព្យុងយ៉ាង ឱ្យត្រឡប់មករកតុចរចាវិញ និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចពិភាក្សារវាង សហរដ្ឋអាមេរិក និងរដ្ឋកុម្មុយនីស្តកូរ៉េ ខាងជើង ព្រមទាំងការលុបបំបាត់អាវុធ នុយក្លេអ៊ែរក្នុងឧបទ្វីបនេះដោយសន្តិវិធី។

ម្យ៉ាងវិញទៀត កូរ៉េខាងជើង ទំនងជា ចង់ទុកឱកាសដើម្បីដកដង្ហើមខ្លះ បន្ទាប់ពីត្រូវបានអន្តរជាតិព្រួតគ្នាដាក់សម្ពាធគាបសង្កត់ដង្ហើមសេដ្ឋកិច្ចជាបន្តបន្ទាប់។ បើទោះជាមិនអាចបញ្ឈប់ការដាក់ទណ្ឌកម្មទាំងស្រុង យ៉ាងហោចណាស់ការបន្ទន់ ឥរិយាបថរបស់រដ្ឋកូរ៉េខាងជើង ក៏ជាការ ជួយពន្យាពេលមួយរយៈ កុំឱ្យអន្តរជាតិដាក់ទណ្ឌកម្មបន្ថែមទៀតផងដែរ។

លើសពីនេះទៅទៀតនោះ ការបើក ចំហរបស់កូរ៉េខាងជើង ច្បាស់ជាមិនធ្វើ ឡើងដោយគ្មានមូលហេតុនោះឡើយ។ យើងដឹងហើយថា កូរ៉េខាងជើងតែងតែ មានក្តីរង្គាសចិត្តជាខ្លាំង រាល់ពេលដែល សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តកូរ៉េខាង ត្បូង ធ្វើសមយុទ្ធយោធាក្រោមក្រសែភ្នែក របស់ខ្លួន។ ពិតជាទទួលផលពិតមែន សំណើថ្មីរបស់កូរ៉េខាងជើង បានអូសទាញ កូរ៉េខាងត្បូង ផ្អាកការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក បើទោះបីជាគ្មាន សង្ឃឹមថា អាចបញ្ឈប់បានទាំងស្រុងក្តី តែយ៉ាងហោចណាស់ធ្វើឱ្យប្រទេសទាំងពីរ ឃា្លតឆ្ងាយគ្នាមួយរយៈ។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យសហរដ្ឋអាមេរិក មានការ អាក់អន់ចិត្តបន្តិចបន្តួចចំពោះកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីរដ្ឋាភិបាលក្រុង សេអ៊ូល សម្រេចចិត្តជំទាស់ខ្លួនដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលេចកន្លងមក ហើយងាកទៅសម្របតាមបំណងកូរ៉េខាងជើងទៅវិញ។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ពន្យារការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលជា ទូទៅតែងតែធ្វើឡើងនៅដើមខែមីនា ហើយកូរ៉េខាងជើងតែងតែធ្វើបាតុកម្មតវ៉ាចំពោះការធ្វើសមយុទ្ធនេះជាប្រចាំ ដោយចាត់ ទុកថា វាជាសកម្មភាពឈ្លានពាន។ រដ្ឋ មន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានប្រាប់អ្នកសារព័ត៌មានថា ការពន្យារ ពេលធ្វើសមយុទ្ធយោធា ប្រសើរជាងការ ប្រឈមមុខដាក់គ្នា ក្នុងអំឡុងនៃការប្រកួតកីឡាអូឡាំពិក ដែលនឹងធ្វើឡើងនៅ ចន្លោះថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែ មីនា។

លោក Mattis ក៏បាននិយាយផងដែរថា «យើងមិនដឹងថា វាជាចេតនាបញ្ចប់ជម្លោះឬយ៉ាងណានោះទេ ។ តែស្ថានភាពជាក់ ស្តែង យើងត្រូវតែបើកទូលាយចំពោះ រាល់គ្រប់មធ្យោបាយដែលអនុវត្ត ដំណោះ ស្រាយតាមផ្លូវការទូត»។ ហេតុផលមួយ ទៀត លោក គីម អាចប្រើប្រាស់មធ្យោ បាយនៃការបើកចំហនេះ ដើម្បីទាក់ទាញការផ្តល់ជំនួយឡើងវិញ ការបង្កើនរូបភាព ល្អរបស់ខ្លួន តាមរយៈការចូលរួមនៅក្នុង កីឡាអូឡាំពិក។

គោលបំណងធំជាងនេះរបស់កូរ៉េខាង ជើង គឺការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីស្ដារតួនាទី និងគោលជំហររបស់ខ្លួនបន្តិច បន្ទាប់ពីដាំក្បាលចុះអស់មួយរយៈធំ ព្រមទំាងចង់បញ្ជាក់អះអាងដល់សហគមន៍អន្តរជាតិជាថ្មីថា ខ្លួនជារដ្ឋសន្តិភាពមួយ៕ ម៉ែវ សាធី

 


ចែករំលែក៖