ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ សម្តេចតេជោនឹងបន្តទៅចូលរួមកិច្ចសំណេះ សំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលសម្តេចមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ថ្ងៃទី ២១ មករា នេះ គឺជាថ្ងៃទី ៣ នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ ខ្ញុំនឹងបន្តទៅ ចូលរួមកិច្ចសំណេះ សំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ។

ខ្ញុំសប្បាយចិត្ត ដែលឃើញប្រទេសជាតិយើងកាន់តែវិវត្តទៅរកភាពល្អប្រសើរ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាំក់បងប្អូនជនរួមជាតិ និងសមាជិក សមាជិការទាំងអស់របស់គណបក្សប្រជាជនកម្ពុជា។

នៅសប្តាហ៍ក្រោយនេះ គឺខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៨ មករា ឆ្នាំ ២០១៨។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយ រីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា»៕

 


ចែករំលែក៖