ភ្នំពេញ៖ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានអន្តរាគមន៍បង្ក្រាបក្នុងបទល្មើសជាក់ ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើ លួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០២ ករណី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច ) កាលពីថ្ងៃទី ១៨-០១-២០១៨ វេលាម៉ោងប្រហែល ២២.០០ នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១,១២E០ ផ្លូវ១១៤ កែងផ្លូវលេខ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ BALCERZAK ALEXANDRE ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ បារាំង កាន់លិខិតឆ្លងដែន ១០AR៥៨៦៩៤ ចុះថ្ងៃទី១៩-០៤-២០១០ ស្នាក់នៅសណ្ឋាគារ ZING ផ្ទះលេខ១២៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរគ្រូបង្រៀនភាសាបារាំង ។ សម្ភារៈបាត់បង់ គ្មាន ។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ក្នុងនោះមានទូរស័ព្ទដៃមួយគ្រឿងម៉ាក អាកាទែល វ័នថាច់ ពណ៌ ទឹកមាស) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ ប្រព្រឹត្តនៅចំណុចមុខឃ្លាំងលេខ១៦ ផ្លូវលេខ ២៧១ ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អេន សុភក្រ្ត័ ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវ២៧១ ភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ បុគ្គលិកអនាម័យ ។
ជនសង្ស័យឃាត់ខ្លួនបាន១-ឈ្មោះ ជិន វៃ ហៅ ហេង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ទី២-ឈ្មោះ នៅ សូម៉ាត្រា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៨A ផ្លូវបេតុង ភូមិ២ ក្រុម៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ទី៣-ឈ្មោះ សាក់ ចាន់ហេង ហៅ ឡាវ ចាន់កក ហៅ កក ភេទប្រុស១៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ថ្នាក់ទី១២B១ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥១១៩៥៤៩ ពាក់ស្លាកលេខ កណ្តាល ១X ០០៥៣ .ម៉ូតូម៉ាក SUZUKILET ពណ៌ស សេរីឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៤១៣០៧១ ពាក់ស្លាកលេខភ្នំពេញ ១GI-០៧៩៣ ។វត្ថុតាងជារបស់ជនរងគ្រោះ មានទូរសព្ទ័ម៉ាក ALCATEL ONETOUCH ពណ៌ទឹកមាស ស៊ីមកាតលេខ ០៨៦ ៣០៧ ១៣៧ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ស តារា