ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូធុនធំធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ឌុបគ្នាបីនាក់ បានសម្រេចហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយដោយស្រែកចោរៗរហូតដល់ផ្លូវបេតុង សង្កាត់អូបែកក្អម ទើបឃាត់បានជាក់ស្តែង ។
ករណីលួចមានស្ថានទំងន់ទោស (ឆក់ការបូបស្ពាយយកទ្រព្យសម្បត្តិ)កាលពីថ្ងៃអាទិត្យ៥ កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២០៥៦១ ត្រូវនិងថ្ងៃ២១ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១១និង៣០នាទីយប់ កម្លាំងអធិការដ្ឋានខណ្ឌបានឃាត់ខ្លួនជនសង្សយ័ម្នាក់ករណីឆក់កាបូបស្ពាយនៅចំណុចមុខឃ្លាំងលក់ដែកផ្លូវ២៧១សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សឹម សាងសារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបជាងថត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ហាប់ គីមមួយភេទស្រី អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនម៉ាស្ទរ័ ស្នាក់នៅផ្ទះជួលផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សំភារះដកហូតមាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដា(ម៉ូតូធំ)ពណ៌ខៀវគ្មានស្លាកលេខដែលមានលេខតួ១០០០៨៧៨ និងលេខម៉ាសុិន១១៥០៨៦៧ ។ ចំណែកសំភារះបាត់បង់ ៖ការបូបស្ពាយពណ៌ខ្មៅ០១កននុងនោះមានប្រាក់រៀល១០មុឺននិងទូរសព្ទ័០១គ្រឿងម៉ាកអាយហ្វូនហ្វាយ គ្រឿងម្សៅមួយចំនួន ។
យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ ជនរងគ្រោះមានគ្នាបីនាក់ប្រុស២នាក់ស្រីម្នាក់ បានជិះមូតូមួយគ្រឿងម៉ាកលេតចេញពីផ្សាសុវណ្ណា តាមបណ្តោយផ្លូវ២៧១ គោលបំណងជូនបងប្រុសទៅផ្ទះនៅសង្កាត់ក្រាំងធ្នុង នៅពេលជិះមកដល់មុខផ្ទះលក់ដែកអុីណុក ស្រាប់តែមានម៉ូតូធំមួយគ្រឿងជិះម្នាក់ឯងមកអែបទន្ទឹមម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ការបូបស្ពាយពីជនរងគ្រោះបានសំរេចរួចជិះគេច ភ្លាមនោះជនរងគ្រោះក៏ជិះដេញតាមពីក្រោយដោយស្រែកចោរៗរហូតដល់ផ្លូវបេតុងសង្កាត់អូបែកក្អមទើបឃាត់ខ្លួនបានតែម្តង ប៉ុន្តែជនសង្ស័យបានបោះកាបូបជនរងគ្រោះចោររកមិនឃើញ ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ស តារា