ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រឡប់មកពីស៊ីការគេវិញជិះម៉ូតមិនប្រយ័ត្នដួលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានទៅស៊ីការគេនៅក្នុងភូមិ ខណៈត្រឡប់មកវិញជិះម៉ូតូមិនប្រយ័ត្នបណ្ដាលឲ្យដួលធ្លាក់ផ្លូវឃ្ទាតចូលទៅក្នុងដីឡូត៍មួយកន្លែងស្លាប់បាត់បង់ជីវិត លុះព្រឹកឡើងទើបប្រជាពលរដ្ឋប្រទះឃើញបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ទៀង នីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេចុងភៅ មានទីលំនៅភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DP-0786 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទៅចូលរួមក្នុងកម្មវិធីមង្គការគេនៅក្នុងភូមិ លុះត្រឡប់មកវិញ ជនរងគ្រោះបានជិះម៉ូតូក្នុងល្បឿនលឿនដោយពុំប្រយ័ត្ននោះទេ ក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានដួលរួចធ្លាក់ចូលក្នុងដីឡូត៍មួយកន្លែង បណ្ដាលឲ្យស្លាប់ដោយពុំមាននរណាម្នាក់ដឹងនោះទេ ។ លុះមកដល់ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ទើបមានគេប្រទះឃើញជនរងគ្រោះដេកស្លាប់ក្បែរគុម្ពចេក ភ្លាមនោះក៏មានការភ្ញាក់ផ្អើលឡើងនិងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យ និងកោសល្យវិច័យរួចបញ្ជាក់ថា ជនរងគ្រោះរងគ្រោះស្លាប់ដោយសារជិះម៉ូតូដួលដោយខ្លួនឯងប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖