ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់លួចបាន៣ដង តែលើកទី៤ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ស្ត្រីដែលជាជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចបារីចំនួន៣សុង ។

ហេតុការណ៍កើឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់ដូរមួយកន្លែងស្ថិត នៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា នារីសង្ស័យឈ្មោះ មួន រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពលួចបារីរបស់ឈ្មោះ អេវ ចាន់ដា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចបារីរបស់ស្រ្តីរងគ្រោះប្រាកដមែន ដោយរូបគេធ្លាប់បានធ្វើសកម្មភាពលួចចំនួន៣ដងរួចមកហើយ លុះលើកចុងក្រោយនេះ ក៏ត្រូវម្ចាស់គេតាមទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្ននារីសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ ភ្នំដា

 

 


ចែករំលែក៖