ភ្នំពេញ៖ មេល្បែងស៉ីសងខុសច្បាប់រួមទាំងអ្នកគិតលុយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះយឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកល្បែង សុីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះពេជ្រ ស្រីខួច ភេទ ស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ភ្នាក់ងារ សុីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ក្នុងការចាប់ខ្លួនជនសង្ស័យទាំ២នាក់សមត្ថកិច្ចដកហូតបានធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា១, គ្រាប់ខ្លង ប្រេងកូឡា១២គ្រាប់, ក្រណាត់កៅស៊ូក្រាល ចាក់លេខ១ផ្ទាំង, លុយ ១៦ ៥០០រៀល, ខ្សែដៃប្លាកទីន១ខ្សែ, ចិញ្ជៀនប្លាកទីនដាំត្បូងពណ៌ស១វង់, ចិញ្ជៀនកាឡៃ២វង់,ខ្សែ ជើងប្លាទីន១ខ្សែ និងកាបូបពណ៌ក្រហម១។ ចំណែកអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចយើងចុះទៅដល់។
តាមការបញ្ជាក់ពីនគរបាលព្រហ្មខណ្ឌបានប្រាប់ថា កន្លងមកជនសង្ស័យឈ្មោះយឹម ច្រឹប ជាមេល្បែងស្ទូចខ្លងប្រេងកូឡា ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនម្តងរួចមកហើយដោយបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ដាក់ពន្ធនាគារបានមួយរយៈពេល ។ នេះជាការចាប់ខ្លួនលើកទី២ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការសារជាថ្មី មិនទាន់ដឹងថាជនសង្ស័យត្រូវជាប់ពន្ធនាការរយៈពេលប៉ុន្មានខែនោះទេ ។ ពេលជាប់លើកទី១មានអ្នករត់ការដោះលែងអោយមានសេរីភាពរកស៉ីបើកល្បែងស៉ីសងជាធម្មតា ចាំមើលចំណាត់ការតុលាការបន្តទៀត ៕ សណ្តោស