ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្តុកអេតចាយដោយសារភ្លើងជាងផ្សាដំបូលបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆេះឃ្លាំងស្តុកអេតចាយបន្ទាប់ពីជាងផ្សាដំបូលធ្លាក់ផ្កាភ្លើងមកខាងក្រោម បង្កការភ្ញាក់ផ្អើល ម្ចាស់ឃ្លាំងហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ទឹកពន្លត់កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃអាទិត្យ​ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរវត្តសំបួរ មាសក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

ម្ចាស់ឃ្លាំងឲ្យដឹងថា ជាងផ្សាដំបូលឃ្លាំងដែលរហែក ធ្លាក់ផ្កាភ្លើងលើបាវអេតចាយបណ្តាលឲ្យហ៊ុយផ្សែង នាំគ្នាយកទឹកមកជះពន្លត់ ដោយសារតែខ្លាចឆាបឆេះខ្លាំង ទើបរាយការណ៍សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹក១គ្រឿង ទើបរលត់ទៅវិញ ក្នុងនោះមានចូលរួមលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលសាលាខណ្ឌដង្កោ រួមនិងកម្លាំងចម្រុះជាច្រើននាក់ ផងដែរ៕ ភារ៉ា ដង្កោ


ចែករំលែក៖