ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ ១៨និង៣០ នាទី ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លើផ្លូវលំហែភូមិន្ទ ជាប់សណ្ឋាគារ វិមានខ្សាច់ស ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-0898 បើកបរដោយឈ្មោះ វ៉ន និត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប និងអ្នករួមដំណើរម្នាក់ ឈ្មោះ ផាន់ ភឿន ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (បើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព) មានទិសដៅពីរង្វង់មូលតោ ឆ្ពោះទៅ ចុងអូរឈើទាល បានបុកពីចំហៀងរថយន្ត១គ្រឿងម៉ាក HIGHLANDER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2U-2372 ដែលកំពុងបត់ឆ្លងផ្លូវ មានទិសដៅស្របគ្នា អ្នកបើកបរ ឈ្មោះ LEE HAENG YEON ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M06915723 ជាអ្នកទេសចរណ៍ ស្នាក់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យឈ្មោះ វ៉ន និត អ្នកបើកម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់នៅក្នុងមន្ទីរពេទ្យ និង អ្នករួមដំណើរ ឈ្មោះ ផាន់ ភឿន រងរបួសស្រាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដូចគ្នា។
អ្នកបើកបររថយន្តឈ្មោះ LEE HAENG YEON រងរបួសស្រាល បាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត៕ ឆ្លាម សមុទ្រ