ភ្នំពេញ៖ សមត្ថកិច្ចនគរនបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ឃាត់ខ្លួនបានជនល្មោភកាម ដែលបានចាប់រំលោភទៅលើក្មេងស្រីអាយុ៥ឆ្នាំ បានសម្រចរួចរត់គេចខ្លួននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានទៅឃាត់ខ្លួននៅក្នុងផ្ទះជួលនៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យន់ ចាន់ឧសភា ហៅចិន ហៅសក់វែង ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងផ្ទះជួលខាងលើ ។ ក្នុងការឃាត់ខ្លួននេះ ដោយជនសង្ស័យកំពុងតែប្រើប្រាស់ថ្នាំញៀន។ ជនសង្ស័យគឺជាមនុស្សដែលមានប្រពន្ធ និងកូនតែបានលែងលះគ្នាអស់រយះពេល២ឆ្នាំហើយ។
ក្មេងស្រីរងគ្រោះឈ្មោះ គ ស អាយុ៥ឆ្នាំ។
សមត្ថកិច្ចបានបន្តទៀតថា ដោយយោងតាមពាក្យបណ្តឹងពីម្តាយក្មេងស្រី កម្លាំងរបស់លោកបានស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យ១ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ តាឡឹម