ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូល ដ្ឋាន ភូមិសង្កាត់ ខណ្ឌ ស្មៀន កងកម្លាំងមានសម្ថតកិច្ច និងមន្ទីរពាក់ព័ន្ធគ្រប់ជំនាញ ត្រូវរួមសហការគ្នា បំពេញសេវាសាធារណៈលើ ឯកសារលិខិតស្នាមបានលឿន និងស្មោះត្រង់ ដែលបញ្ហាទាំងអស់នេះ ប្រមុខរាជរដ្ឋាភិបាលចង់បាន។
ក្នុងកិច្ចប្រជុំ ជាមួយអភិបាលខណ្ឌ ចៅសង្កាត់ ស្មៀន កងកម្លាំងមានសម្ថតកិច្ច និងមន្ទីរពាក់ព័ន្ធ ស្តីអំពីតួរនាទី និងភារកិច្ច បំរើប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃ អង្គារ ទី៧កើត ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៨ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ចាប់ពីឆ្នាំ២០១៨នេះតទៅ គ្រប់មន្ត្រីដែលមានតួរនាទីបំរើសេវាសាធារណប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់លើការងារនេះជាស្នូល។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តថា៖ ដើម្បីបំពេញសេវាតម្រូវការសេវាសូម ក្តីកង្វល់របស់ប្រជា ពលរដ្ឋ ចៅសង្កាត់ និងក្រុមប្រឹក្សា ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ ដើម្បីចង់ដឹងពីជីវភាពជាក់ស្តែង ដែលគាត់ សុំណូមពរ រួចត្រូវរាយការណ៍ការងារនោះមកអភិបាលខណ្ឌ ហើយប្រសិនបើកាងារនោះ អាច ដោះស្រាយបាន ត្រូវដោះស្រាយនៅនឹងកន្លែង ហើយបើកាងារនោះហួសសម្ថតភាព ត្រូវរាយការណ៍ជូនថ្នាក់លើបន្តទៀត។ មួយវិញទៀត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក៏ដូចមន្ទីរជំនាញតាមអង្គភាព រួមនឹងកងកម្លាំងមានសម្ថតកិច្ចផងដែរ ត្រូវចេះកែប្រែបញ្ហាដែលមាន ឧបសគ្គ អោយមកជាដំដោះ ស្រាយទើបរាល់បញ្ហាទាំងអស់អាចទទួលបានជោគជ័យ នឹងគ្មានបញ្ហាកើត ឡើង។
ដោយឡែកមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបំពេញតួរអោយចំគោលដៅ នូវជំនាញវិជ្ជាជីវៈរបស់ខ្លួន លើតម្រូវការប្រជា ពលរដ្ឋមកពឹងពាក់។ ពិសេសកងកម្លាំងមានសម្ថតកិច្ច ក៏ដូច្នេះ ការងារនឹងការតព្វកិច្ចដែលថ្នាក់លើ ដាក់ អោយ នឹងប្រគល់ជូនត្រូវអនុវត្តន៍អោយចំគោលការណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដោយស្មោះត្រង់ នឹងតម្លាភាពនៅតាមមូលដ្ឋាននីមួយៗរបស់ខ្លួន ។
លោកបានបញ្ជាក់ថា៖ ចាប់ពីពេលនេះទៅ មន្ត្រីខាងលើត្រូវមានស្មារតីអោយស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់ ឆ្នោតទុកចិត្តមកលើយើង។ ដូច្នេះបន្ទាប់ពីទទួលបានផែនការនេះទៅ គ្រប់ចៅសង្កាត់ទាំងអស់ ត្រូវរៀបរៀងឥរិយាបទ អោយបានល្អ ត្រៀមបដិសណ្ឋាកិច្ចទទួលប្រជាពលរដ្ឋ ដែលមកបំពេញសេវាសាធារណៈ នៅក្នុងសង្កាត់របស់ខ្លួន ។
ចាប់ពីពេលនេះទៅ គ្រប់ចៅសង្កាត់ ស្មៀន មន្រ្តីជំនាញ ទាំងអស់ ត្រូវរៀបរៀងឥរិយាបទ អោយបានល្អ ត្រៀមបដិសណ្ឋាកិច្ចចាំទទួលប្រជាពលរដ្ឋ ដែលមកសុំបំពេញសេវាសាធារណៈ រាល់ឯកសារលិខិតស្នាម នៅក្នុងសង្កាត់របស់ខ្លួនអោយបានល្អ និងលឿន។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ នៅទូទាំងរាជធានីភ្នំពេញ មានភូមិចំនួន៩៥៣ភូមិ សង្កាត់ ចំនួន១០៥ ខណ្ឌចំនួន១២ និងមន្ទីរចំនួន ២៦ ៕ សំរិត