ភ្នំពេញ៖ បុរសម្នាក់បានកាន់រូបថតមួយសន្លឹកមកប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីសុំកាអន្តរាគមន៍ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់កូនប្រុសរយះពេល៣ថ្ងៃមិនដឹងទៅណា។
ក្មេងប្រុសដែលបាត់នោះឈ្មោះហុង វិសាល ភេទប្រុស អាយុ១៧ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៃសាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាមួយបងប្អូននៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឪពុកឈ្មោះ ឃុន គឹមសុង ៥៥ឆ្នាំ មុខរបររត់កង់បី មានស្រុកកំណើតនៅក្រុងតាខ្មៅ។
តាមសម្តីបុរសជាឪពុកបានឲ្យដឹងថា កូនរបស់គាត់បានបាត់ចេញពីផ្ទះកាលពីល្ងាចថ្ងៃអាទិត្យមកម្លេះមិនដឹងថាទៅណា ហើយគាត់បានតាមរកគ្រប់ទីកន្លែងតែនៅមិនឃើញរហូតមកដល់ព្រឹកថ្ងៃទី២៣ ទើបរូបគាត់កាន់រូបថតមួយសន្លឹកធ្វើដំណើរមកប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសុំការអន្តរាគមន៍។
រូបគាត់បានសូមណូមពរដល់បងប្អូនដែលបានឃើញពិនភាគដូចនៅក្នងរូបថត សូមមេត្តាផ្តល់ដំណឹងមកនគរបាលផង។ សូមអរគុណ ៕ សុខាសែនជ័យ