ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងប្តូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡឹមនៅឆ្នាំ២០១៩

ចែករំលែក៖

មានប្រសាសន៍ទៅកាន់សភាអីុស្រា អែល កាលពីថ្ងៃទី២២ ខែមករា អនុប្រធា នាធិបតីអាមេរិកលោក Mike Pence បានប្រកាសថាអាមេរិកនឹងប្តូរស្ថានទូតរបស់ ខ្លួនពីទីក្រុង តែលអាវីវ ទៅកាន់ហ្ស៊េរុយ សាឡឹមនៅចុងឆ្នាំ២០១៩។

អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា« នៅក្នុងសប្តាហ៍ក្រោយរដ្ឋាភិបាល របស់យើង នឹងឡើងគម្រោង បើកស្ថាន ទូតអាមេរិក នៅហ្ស៊េរុយសាឡឹម ហើយ អគារ ស្ថានទូតនឹងត្រូវបើកទ្វារ នៅចុងឆ្នាំ ២០១៩។ ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អីុស្រាអែល ដូច្នេះប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាឲ្យក្រសួងការបរទេសអាមេ រិក ចាប់ផ្តើមនៅជំហានដំបូង ក្នុងការ ផ្លាស់ប្តូរស្ថានទូត»។

នៅក្នុងសុន្ទរកថានោះដែរ អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា អាមេរិកចង់ បង្កើតឲ្យមានសន្តិភាពយូរអង្វែងរវាងជនជាតិប៉ាឡេស្ទីននឹងអីុស្រាអែល ដោយ អំពាវនាវដល់ប៉ាឡេស្ទីន ត្រូវតែអង្គុយតុ ពិភាក្សាគ្នា។ អនុប្រធានាធិបតីអាមេរិក បញ្ជាក់ទៀតថា ពេលនេះ យើងបាន ដឹងថាអីុស្រាអែល ចង់បានសន្តិភាព ពល រដ្ឋអីុស្រាអែល ស្គាល់ពីតម្លៃនៃសន្តិភាព។ មេដឹកនាំប៉ាឡេស្ទីនគួរតែវិលត្រឡប់មកពិភាក្សា ហើយមានតែកិច្ចពិភាក្សាប៉ុណ្ណោះ ទើប ស្វែងរកសន្តិភាពឃើញ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ អនុ ប្រធានាធិបតីអាមេរិក ក្រុមប៉ាឡេស្ទីនបានធ្វើការរិះគន់ចំៗទៅលើការថ្លែងរបស់អនុប្រធានាធិបតី អាមេរិកលោក Mike Pence ដែលលោកបាននិយាយទៅកាន់សភា Knesset ដែលជាសភាពរបស់ ប្រទេស អុីស្រាអែលថា អាមេរិកបានប្តេជ្ញាចិត្តក្នុងការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡឹមថា ជារដ្ឋធានីរបស់អុីស្រាអែល ។

លោក Saeb Erekat អគ្គលេខាធិការ គណៈកម្មាធិការ ប្រតិបតិ្តនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា ការនិយាយ របស់លោក Pence គឺជាអំណោយមួយដល់ ពួកជ្រុលនិយមហើយបង្ហាញថា រដ្ឋាភិ បាលអាមេរិកគឺជាផ្នែក មួយនៃបញ្ហាជា ជាងដំណោះស្រាយ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Pence ទៅកាន់ប្រទេសអុីស្រាអែល បានកើតឡើងចំពេលមាន ភាពតានតឹង កាន់តែខ្លាំងឡើង និងនៅបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិប តីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែធ្នូ ដែលបាននិយាយថា សហរដ្ឋអាមេរិក ទទួលស្គាល់ ក្រុងហ្ស៊េរុយសាឡឹមថា ជារដ្ឋធានីនៃប្រទេសអុីស្រាអែល ហើយ នឹងផ្លាស់ទីស្ថានទូត របស់ខ្លួនពីក្រុង តែលអាវីវ ទៅក្រុងហ្ស៊េរុយសាឡឹម ។

កន្លងមកថ្មីៗប្រធានាធិបតីប៉ាឡេស្ទីនបានស្នើដល់ ប្រទេសសហគមន៍អឺរ៉ុប ទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ អធិបតេយ្យពេញលេញ ។ រដ្ឋមន្ត្រីការ បរទេស ប៉ាឡេស្ទីន លោក Riyad Al Malki កាលពីយប់ថ្ងៃទី២១ ខែមករា បាន បញ្ជាក់ថា ប្រធានាធិបតី ម៉ាហ៍មូដ អាប់ បាស់ បានស្នើរជាផ្លូវការដល់សហគមន៍ អឺរ៉ុប ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ លោក Riyad Al Malki បានបញ្ជាក់ថា លោក អាប់បាស់កំពុងតែរង់ចាំបណ្តារដ្ឋមន្ត្រីការបរទេសប្រទេសតំបន់អឺរ៉ុប ទទួលស្គាល់ ទឹកដីប៉ាឡេស្ទីនដើម្បីតបតនឹងការសម្រេចទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អីុស្រាអែលពីសំណាក់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកបន្តទៀតថា វាពិតជាមានសារសំខាន់យ៉ាងខ្លាំងដែល អឺរ៉ុបទទួលស្គាល់ទឹកដីប៉ាឡេស្ទីន។

រដ្ឋមន្ត្រីប៉ាឡេស្ទីនបញ្ជាក់ថា ប្រសិនបើ ចង់ដើរតួនាទីសំខាន់នៅក្នុងដំណើរឆ្ពោះទៅរកសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប ត្រូវតែថ្លឹងថ្លែងឲ្យមានតុល្យភាព ហើយត្រូវតែទទួលស្គាល់ទឹកដីប៉ាឡេស្ទីន៕ ម៉ែវ សាធី

 


ចែករំលែក៖