ព័ត៌មានទាន់ហេតុការណ៍៖

តើប្រទេសណាខ្លះមានប៉ូលិសពុករលួយច្រើនជាងគេបំផុតលើពិភពលោក?

ចែករំលែក៖

អំពើពុករលួយ បានកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក បានធ្វើឲ្យពលរដ្ឋរស់នៅក្នុងប្រទេសទាំងនោះមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែអំពើពុករលួយបានធ្វើឲ្យពួកគាត់ត្រូវបានបង់យុត្តិធម៌ សង្គម។ ក្នុងចំណោមប្រទេសដែលមាន ប៉ូលិសពុករលួយច្រើនជាងគេបំផុតទាំង ១០នោះ គឺឃើញមានប្រទេសមហាអំណាចយោធាលំដាប់ទីពីរលើពិភពលោកគឺរុស្ស៊ីផងដែរ។ ចំណុចទាំងនោះហើយបានធ្វើ ឲ្យលោកពូទីន បានដកហូតតំណែងមន្ត្រី ប៉ូលិស ទាហានជាច្រើនរូបនាពេលកន្លង មក។

ក្នុងចំណោមប្រទេសទាំង១០ ក្នុងនោះប្រទេសនាំមុខគេគឺប្រទេសហៃទី ដែល លោកត្រាំទើបតែនិយាយថាជាប្រទេស គគ្រិចនោះ ។

ខាងក្រោមនេះគឺប្រទេស ទាំង១០ដែលមានប៉ូលិសពុករលួយខ្លាំងបំផុតៈ

១-ប៉ូលិសហៃទី៖ ជាប្រទេសដែលមានកងកម្លាំងប៉ូលិសជាប់ចំណាត់ថ្នាក់ទី១ ក្នុង ចំណោមប្រទេសពុករលួយបំផុត របស់ ពិភពលោក ។ ប៉ូលិសហៃទី បានជះឥទ្ធិ ពលអវិជ្ជមានដល់សង្គម និងវប្បធម៌ហៃទី ជាមួយនឹងការអនុវត្តខុសឆ្គង របស់ពួក គេអស់រយៈពេលយ៉ាងយូរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ូលិសជាតិហៃទី បានរំលោភលើ សិទ្ធិមនុស្សជាច្រើន។

២-ប៉ូលិសម៉ិចស៊ិក៖ ប៉ូលិសម៉ិចស៊ិក ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមកង​កម្លាំងប៉ូលិស ដែលពុករលួយបំផុត។ ជាប៉ូលិសមួយ ក្នុងចំណោមប៉ូលិស ដែល មានការព្រួយបារម្ភបំផុត ហើយវាបន្តកាន់តែអាក្រក់ឡើងជារៀងរាល់ថ្ងៃ។ ឧក្រិដ្ឋ កម្មស្ថិតនៅខ្ពស់បំផុត នៅទីក្រុងម៉ិចស៊ិក និងទីក្រុងព្រំដែន ប៉ុន្តែមន្ត្រីប៉ូលិសជាច្រើន បានធ្វើឲ្យកាន់តែអាក្រក់។

៣-ប៉ូលិសកេនយ៉ា៖ ប្រទេសកេនយ៉ា ស្ថិតនៅលេខ៣ ក្នុងចំណោមកងកម្លាំង ប៉ូលិស ពុករលួយបំផុតនៅក្នុងពិភព លោក។ យោងតាមរបាយការណ៍ ស្ទង់ មតិថ្មីមួយរបស់ អង្គការតម្លាភាពអន្តរ ជាតិថា ជនស៊ីវិល៩២ ភាគរយនៃប្រទេស កេនយ៉ា ត្រូវសូកប៉ាន់ ប៉ូលិស ដើម្បីទទួល បានសេវាផ្សេងៗដូចជា ពន្ធគយ ថែទាំ សុខភាពការអប់រំ ការចុះឈ្មោះ និងការ អនុញ្ញាត។

៤-ប៉ូលិសមីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ា ជាប់លំដាប់ទី៤ ក្នុងចំណោមបណ្តាប្រទេស ដែលមាន អំពើពុករលួយច្រើនបំផុត ។ ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រង ដោយរបបយោធាផ្តាច់ការយ៉ាងខ្លាំង ដូច្នេះសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់ យោធា។

៥-ប៉ូលិសអុីរ៉ាក់៖ ប៉ូលិសអុីរ៉ាក់ មាន ប្រវត្តិសាស្ត្រយូរអង្វែង នៃអំពើពុករលួយ ហើយ ទោះបីជាមានប្រាក់ច្រើនក៏ដោយ ក៏ពួកគេនៅតែរក្សាអំពើពុករលួយ របស់ ពួកគេដដែល។

៦-ប៉ូលិសសូម៉ាលី៖ ប៉ូលិសសូម៉ាលី តាមពិត ស្ថិតនៅលំដាប់លេខ៤ក្នុង ចំណោម ប៉ូលិសពុករលួយបំផុត នៅលើ ពិភពលោក។ ប្រទេសដែលហែកហួរ ដោយសង្រ្គាមនេះនៅតែបន្តប្រឈមមុខ នឹងការលំបាកជាច្រើន ហើយប្រជាជន មានហានិភ័យខ្ពស់បំផុត។ ភាគច្រើននៃ មន្រ្តីប៉ូលិសសូម៉ាលី ពាក់ព័ន្ធនឹងការចាប់ ជំរិត និងការសូកប៉ាន់។

៧-ប៉ូលិសអាហ្វហ្គានីស្ថាន៖ គឺជា ប៉ូលិស ដែលពុករលួយបំផុតមួយ នៅ ក្នុងពិភពលោក ។ អំពើពុករលួយ បាន ធ្វើឲ្យ ប៉ូលិសអាហ្វហ្គានីស្ថាន មិនអាច កែលម្អបានឡើយ ដោយពួកគេចាប់ជំរិត ទារប្រាក់ និងធ្វើបាបលើជនស៊ីវិល នៅប៉ុស្តិ៍ត្រួត ពិនិត្យប៉ូលិស នៅទូទាំង ប្រទេស។

៨-ប៉ូលិសស៊ូដង់៖ ប្រទេសស៊ូដង់ គឺជាប្រទេសមួយក្នុងចំណោម ប្រទេស ពុករលួយបំផុត ដោយយើងផ្តោត ទៅ លើហេតុផលជាច្រើន មិនតែប៉ុណ្ណោះ។ មានអតីតប្រធានាធិបតីអូម៉ានអាល់ បា សៀរ ក៏បាន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងការប្រល័យពូជសាសន៍ ប៉ុន្តែប្រទេសនេះទទួលរងរិះគន់ថា កម្លាំង ប៉ូលិស ជាមន្រ្តីពុករលួយបំផុត ដោយ កម្លាំងប៉ូលិស ជំរិត និងទារសំណូកពីជន ស៊ីវិល ។

៩-ប៉ូលិសរុស្ស៊ី៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អំពើពុករលួយ និងឧក្រិដ្ឋ កម្ម ដែលត្រូវបានប្រព្រឹត្តឡើង ដោយមន្ដ្រី ប៉ូលិសរុស្ស៊ី។ ដោយប៉ូលិសទំាងនោះ ទទួលការសូកប៉ាន់ និងការចាប់ខ្លួនជន ស្លូតត្រង់ ទើបប្រជាពលរដ្ឋគិតថា ឧក្រិដ្ឋ កម្ម គឺស្ថិតនៅក្នុងកងកម្លាំងប៉ូលិសរុស្ស៊ី។

១០-ប៉ូលិសប៉ាគីស្ថាន៖ យោងតាមការ ស្ទង់មតិមួយ ដោយអង្គការឃ្លាំមើល ប្រឆាំងអំពើពុករលួយអន្តរជាតិថា ប៉ូលិស ប៉ាគីស្ថានជាប់ក្នុងចំណោម ស្ថាប័នដែល ពុករលួយបំផុត នៅក្នុងប្រទេស ដោយ ប្រជាជនជាច្រើនជឿជាក់ថា ប៉ូលិស គឺជា វិស័យពុករលួយបំផុត នៃរដ្ឋាភិបាល ប៉ាគីស្ថាន ចំពោះអំពើឃោរឃៅ របស់ ប៉ូលិសការជំរិត ការសូកប៉ាន់ និងការចាប់ ខ្លួនពលរដ្ឋ ដែលគ្មានកំហុស ។ ប៉ូលិស AJK ជាប់ចំណាត់ថ្នាក់កំពូល ដែលអាក្រក់ បំផុត នៅក្នុងអំពើពុករលួយ និងការរំលោភ បំពាន៕ ម៉ែវ សាធី


ចែករំលែក៖