ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងពាក់ស្លាកលេខរដ្ឋកិនមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅផ្លូវមុនីរ៉េត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ហើយដួល ស្របពេលនោះ រថយន្តក្រុងពាក់ស្លាកលេខរដ្ឋ មកដល់កិនចំក្បាលបែកមួកការពារសុវត្ថិភាព និងខ្ទេចក្បាលជនរងគ្រោះធ្លាយខួរស្លាប់តែម្តង។

ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខាងលិចស្តុបផ្សារដើមគ៥០ម៉ែត្រ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កបើកឡានក្រុងពាក់ស្លាកលេខរដ្ឋ បានរត់គេចខ្លួនបាត់ស្រមោល ៕ ជឹមភារ៉ាដង្កោ


ចែករំលែក៖