ព័ត៌មានទាន់ហេតុការណ៍៖

មកឲ្យគ្រូស្រោចទឹកព្យាបាលជំងឺដូចមកឲ្យប្លន់ព្រហ្មចារីខ្ទេចខ្ទី

ចែករំលែក៖

ខេត្តកណ្តាល៖ រឿងរ៉ាវចាប់រំលោភ សេពសន្ថវៈលើស្រី្តម្នាក់កើតឡើងតាំងពី ចុងឆ្នាំ២០១៧ ហើយត្រូវស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងឲ្យលោកស្រីមេឃុំជួយដោះស្រាយដែរតែដោយលោកស្រីមេឃុំជាប់ រវល់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ក៏បានអាក់ខានរកដំណោះស្រាយជូនជនរងគ្រោះមួយរយៈទើបតែមកដល់ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ក៏បែកធ្លាយរឿងថា លោកគ្រូ ស្រោចទឹកស្រោចខ្ទេចស្រោចខ្ទីស៊ីទាំង ព្រហ្មចារីគ្មានសល់(បទល្មើសចាប់រំលោភសេពសន្ថវ:) ។

រឿងរ៉ាវទាំងនេះបានកើតឡើងតាំងពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិជ័យឧត្តម ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាលមកម្លេ៉ះ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ស.ប.ណ. អាយុ២៦ឆ្នាំ ជាកម្មការិនី មានទីលំនៅក្នុងឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯជនសង្ស័យឈ្មោះ ឯក កុសល ហៅចយ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ និងជាគ្រូស្រោច ទឹករំដោះគ្រោះ មានទីលំនៅភូមិជ័យឧត្តម ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

ស្រី្តរងគ្រោះបានរៀបរាប់ក្នុងពាក្យ បណ្តឹងថា មុនថ្ងៃកើតហេតុនាងមានជំងឺ ប្រចាំកាយ ហើយបានចាកចេញពីស្រុកទៅមើលជំងឺជាមួយគ្រូឈ្មោះ ឯក កុសល មានទីលំនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោង ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រោះ ល្បីថា លោកគ្រូពូកែស័ក្តិសិទ្ធិខាងស្រោចទឹកមើលជំងឺ។ លុះមកដល់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៧ ស្រាប់តែឈ្មោះ ឯក កុសល បានប្រាប់នាងដែលស្នាក់នៅ អាស្រមដើម្បីព្យាបាលជំងឺថាគ្រូចូលរូប (ខ្មោចចូល)ហើយផ្តាំមកកាន់នាងកុំឲ្យស្រែកឬរើបម្រះឲ្យសោះពេលគ្រូផ្លុំស្ទាប អង្អែលរាងកាយបើពុំនោះទេជំងឺនាងមិនជា ឡើយ។ នៅយប់នោះលោកគ្រូក៏បានចូល ទៅអាស្រមនាងដេក ហើយក៏ចាប់ស្ទាប អង្អែលរាងកាយនាងតាំងពីចុងជើងរហូតដល់ក្បាល ហើយទីបំផុតក៏ចាប់នាងរំលោភសេពសន្ថវៈបានសម្រេចម្តងនិងទៀបភ្លឺ រំលោភបានសម្រេចម្តងទៀត ។

ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ដោយ ហេតុតែចង់ជាជំងឺទើបនាងបណ្តោយឲ្យគ្រូរូបនេះរំលោភលើរាងកាយតាមចិត្តមិនហ៊ានស្រែកនិងរាយការណ៍ប្រាប់គេឯងទេ។ លុះមកដល់យប់ថ្ងៃបន្ទាប់គឺថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧ជនសង្ស័យរូបនោះបានចូលមករំលោភនាងបានសម្រេចចំនួន៣ ដងទៀត គ្រាដែលនាងបដិសេធកុំឲ្យធ្វើបែប នេះតែត្រូវជនសង្ស័យគំរាមនាងថា បើមិនព្រមឲ្យខ្លួនគាត់សេពកាមទេគឺបារមីលោកគ្រូនឹងកាច់បង ប្អូន ឪពុក ម្តាយនាងខ្ញុំស្លាប់ ទាំងអស់។ ចាប់ពីពេលនោះរហូតមកនាងស៊ូទ្រាំឈឺចាប់ ព្រោះតែចង់ជានឹងជំងឺទើបជារៀងរាល់ថ្ងៃជនសង្ស័យនោះតែងតែទៅលួងលោមនិងបង្ខំរំលោភនាងបានសម្រេច ២ទៅ៣ដងជាបន្តបន្ទាប់។លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧នាងទ្រាំលែងបានក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំ សំរោងធំឲ្យជួយរកយុត្តិធម៌ដល់នាងតែដោយពេលនោះលោកស្រីមេឃុំជាប់រវល់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏អាក់ខានរកដំណោះស្រាយជូននាងធ្វើ ឲ្យរឿងរ៉ាវទាំងនេះអូសបន្លាយរហូតមក ។

ស្ត្រីរងគ្រោះបានបន្តថា ដោយទ្រាំទ្រនឹង ការឈឺចាប់ពីលោកគ្រូមាក់ងាយដល់នាងខ្លាំងពេកទើបមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នាងទៅសាលាឃុំសំរោងដើម្បីសើរើរឿងនេះឡើងវិញ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំក៏ទៅឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ និងកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖