ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនយុវជន២នាក់ ក្រោយឆក់ទូរស័ព្ទដៃពីជនជាតិចិន បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីយប់ កម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវលេខ១៨២កែងផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅចំណុចមុខផ្ទះលេខ៣៥២ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព រួមទាំងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់នេះ ទី១-ឈ្មោះ ឆេង ណារ៉ា ហៅ រ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទហលេខ ២៦ ផ្លូវ២៣៤ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប្រភេទមុខសញ្ញា ថ្មី គ្រឿងញៀន អវិជ្ជមាន ។ទី២-ឈ្មោះ ធឿន ម៉េងហួត ហៅ ខៃ យ៉េ ហៅ ឆាយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្ស ថ្នាក់ទី ១១«ខ២» ស្នាក់នៅផ្ទះ១៨បូរីពិភពថ្មីវ៉េងស្រេង ផ្លូវ១៨ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ប្រភេទមុខសញ្ញាថ្មី(គ្រឿងញៀន វិជ្ជមាន) ។

ដោយឡែកបក្ខពួកដែលសេសល់ ៖ ទី១-ឈ្មោះ ខុង ភេទប្រុស អាយុ ១៨ ឆ្នាំ ទី២-ឈ្មោះ ហាក់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទី៣-ជនស្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ១៨ ឆ្នាំ ។ វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន៥១១២៣១១ ពាក់ស្លាលេខ ភ្នំពេញ ១GS-៨៨៧៩ និងភស្តតាងជារបស់ជនរងគ្រោះដែលចាប់យកបាន៖ ទូរសព្ទ័ដៃម៉ាក IPhone7 ពណ៌ ខ្មៅ ។ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ចិន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលការិយាល័យរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ ស តារា


ចែករំលែក៖