ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់នៅដឹកដីប្រទេសថៃ ចំណុចជិតកុងត្រូលទឹកដីប្រទេសថៃ (នៅចិញ្ចើមផ្លូវ) នៅស្រុកប៉ូណាំរ៉ន ខេត្តចាន់បូរីជាប់និង ខេត្តប៉ៃលិន។
លោកគង់ ណន អធិការរងនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជន រងគ្រោះ មាន ឈ្មោះសោម ណា រិន ភេទស្រី អាយុ៤៧ឆ្នាំ ស្រុកកំណើតរស់ភូមិស្វាយប៉ោឃុំស្វាយប៉ោ ស្រុកសង្កែ ខែត្រ បាត់ដំបង។ បច្ចុប្បន្នរស់ នៅភូមិចំការឫស្សី សង្កាត់ព្រះស្តេច ក្រុងបាត់ដំបង
ខែត្របាត់ដំបង ។
លោកបញ្ជក់ទៀតថា ស្ត្រីជាជនរងគ្រោះដែលមានជំងឺប្រចាំកាយនោះឩស្សាហ៍ទៅបើកថ្នាំនៅឯប្រទេសថៃ លុះមកដល់ចំណុចកើត
ហេតុខាងលើ ក៍បានដួលស្លាប់នៅនឹងកន្លែង។ ក្រោយពីសមត្ថកិច្ចនគរបាលជំនាញស្រុកសាលាក្រៅ បានពិនិត្យរួចក៏បានប្រគល់ទៅ ក្រុមគ្រួសារសព្វដើម្បី រករថយន្តដឹកទៅស្រុកកំណើតរបស់ខ្លួនវិញ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត