ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូបញ្ច្រាសផ្លូវត្រូវរថយន្តសាំយ៉ុងបុករបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះពួកគេជិះម៉ូតូលឿនទាំងបញ្ច្រាសទិសដៅចរាចរណ៍ ហើយត្រូវរថយន្តសាំយ៉ុងបើកចេញពីហាងនំប៉័ងជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាងនំតាំងប៊ុនIII តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីថា ឃើញយុវជនជាសិស្សសាលា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM 1465 ឌុបគ្នាតាមផ្លូវជាតិលេខ៣ពីត្បូងទៅជើងបញ្ច្រាសទិស ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងមិនចាំស្លាកលេខបើកចេញពីហាងនំប៉័ង ចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងរងរបួសធ្ងន់ ស្រាល រថយន្តបើកគេចខ្លួនបាត់ ។

ជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់កងពលតូច៧០ ដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររងគ្រោះ ៕ សុខាសែនជ័យ


ចែករំលែក៖