ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមនិងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនករណីប្រប្រាស់គ្រឿងញៀន។

ករណីទី១ឃាត់ខ្លួនកាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង១០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់បាន២នាក់នោះមាន ១-ឈ្មោះ ទេព រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្កលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ២៣២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សន ផល្លាហីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅលេខ២៣០ ផ្លុវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីទី២ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្តទៀតកាលពី ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨វេលាម៉ោង២២ នៅចំណុចដីឡូតិ៍មួយកន្លែងផ្លូវលេខ១៩៨០ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈ្មោះ មឿន វុធដា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ អ៊ូ មាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិត ស្នាក់នៅផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចថា ល្បាតក្នុងភូមិសាស្រ្តឃើញជនសង្ស័យដើរតាមផ្លូវហៅឲ្យឈប់សាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃើញវិជ្ជមាន ។ ដោយឡែកនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ខណៈឃើញពួកគេឈរនៅកន្លែងដីឡូត៍ ហៅឲ្យឈប់សាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖