ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបបានសម្រេច​ហើយ​រត់គេចខ្លួន​មួយថ្ងៃ ប៉ូលិស​ចាប់បាន​វិញ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ កាលពី​ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់​ជនរ​ង​គ្រោះ ២នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា បានសម្រេច​រួច​រត់គេច​ខ្លួន​បាត់ ១ថ្លៃ លុះ​ស្អែក​ឡើង​សមត្ថកិច្ច​ ​ស្រាវជ្រាវ​ប្រមាញ់​បាន ស្ថិតនៅ​ចំណុច​ផ្លូវកែង ក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ ។

ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ជិះ​ម៉ូតូ ១គ្រឿង មិន​ស្គាល់​ម៉ាក ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ១គ្រឿង មាន​គ្នា ២នាក់ ដោយ​ជនរងគ្រោះ​អង្គុយ​ពី​ខាងក្រោយ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​គេចខ្លួនបាត់ ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ចង្អុល​ដឹកនាំ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​បើក​ការ​សើ​ុ​ប​អង្កេត ចាប់ខ្លួន​ជនសង្ស័យ​ឲ្យ​បាន ។

លុះ​នៅ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលា​ម៉ោង ១៧ និង ០០នាទី​រសៀល កម្លាំង​ការិយាល័យ​ជំនាញ​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ បាន ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ឈ្មោះ លី ប្រាថ្នា ភេទ​ប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ទំនប់រលក ឃំ​ុ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុន ធា ភេទ​ស្រី អាយុ ៤៨ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រើ​ស ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពុងត្រាច ខេត្តកំពត ។ រីឯ​សម្ភារ​បាត់បង់ រួមមាន កាបូប ១ ពណ៌​ខៀវ, ខ្សែ​កមាស ៣ខ្សែ ស្មើ ៣ដំឡឹង, លុយ ៦,៥០០,០០០ រៀល ។ ដោយឡែក វត្ថុតាង​ចាប់យក​បាន​មាន លុយ ២,០០០,០០០ រៀល (ពីរលាន​រៀល), ខ្សែក​លោហៈធាតុ​ពណ៌​លឿង ២ខ្សែ, ម៉ូតូ ១គ្រឿង ម៉ាក​ហុងដា​សេ១២៥ ស៊េរី​ឆ្នាំ២០០៩ ឡើង​តែម ស៊េរី​ឆ្នាំ២០១៤ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះសីហនុ ១B-៨៦៥៤ “ ដោះ​ទុក​ក្រោម​កែបម៉ូតូ ” (មធ្យោបាយ​ធ្វើ​សកម្មភាព) ។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖