ខេត្តតាកែវ៖ ម្តាយក្មេងស្រីរងគ្រោះបានរត់ទៅដាក់ពាក្យបណ្តឹងដល់បុស្តិ៍សមត្ថកិច្ចភ្លាមៗ ក្រោយកូនស្រីមានអាយុមិនដល់១៥ឆ្នាំផងបែរជាជួបរឿងចាប់រំលោភសេពសន្ថវៈ។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគបាលស្រុកសំរោង ។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកសំរោងប្រាប់ថា ម្តាយក្មេងស្រីបានមកដាក់ពាក្យបណ្តឹងប្តឹង ចោទប្រកាន់ទៅលើឈ្មោះណុប លីហួ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសង្តមមានជ័យ ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករណីដែលឈ្មោះ ណុប លីហួ បានចាប់រំលោភសេពសន្ថវៈមកលើកូនស្រីគាត់ អាយុ១៣ឆ្នាំ កាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង ១៨: ០០ នៅក្នុងបន្ទប់ទឹក អត់ស្គាល់ម្ចាស់ផ្ទះ ស្ថិតក្នុងភូមិឈើទាល ឃុំបឹងគ្រាញ់ខាងជើងស្រុកសំរោង តាកែវ។
បច្ចុប្បន្នបន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចបានចុះទៅនាំខ្លូនឈ្មោះ ណុប លីហួ មកសាកសួរនិងរបំពេញសំណុំរឿងបញ្ជូនទៅសាសាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ ភ្នំដា