ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសជាទម្ងន់ ដោយសារតែការបើកបរមិនប្រយ័ត្ន គឺបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះភា្លមៗផងដែរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្កួនបាត់។
គ្រោះថ្នាក់នេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦២~៦៣ ត្រង់ចំណុចភូមិ ក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សាក្សីថា គឺមុនពេលកើតហេតុមានម៉ូតូ០១ គ្រឿង ហុងដា សេ ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ ១H ៩៧៦៤ អ្នកបើកបរមិនស្គាល់ឈ្មោះ បើកកបរពីទិសខាង កើត ទៅទិសខាង លិច លុះមកដល់ចំណុចខាងលើ បានឡើង វ៉ា រថយន្តធំមួយគ្រឿង មិនស្គាល់ម៉ាក ដែលបើកបរបទិសស្រប គ្នាតែចៃដន្យវ៉ាមិនផុតក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតម៉ាក NISSAN DIESEL ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ចង្កូតស្តាំ LOS 0357 ដែលបើកបរ ពីទិសខាង លិចទៅកើតចំពីមុខពេញទំហឹង។ ឃើញដូច្នោះតៃកុងឡាននីស្សាន់ ក៏បួងចង្កូតខំគេចបណ្តាលឲ្យក្រឡាប់ តែម្តង រីឯភាគីម៉ូតូអ្នកបើកបរនិងអ្នកជិះ ពីក្រោយ រងរបួសយ៉ាងធ្ងន់ ។
នគរបាលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះជីវិត។ ចំណែកតៃកុងឡានមិនបាននៅកន្លែងកើតហេតុនោះទេ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ឡាន។
ចំពោះវត្ថុតាង ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ