គ្រោះរញ្ជួយដីបានកើតឡើងជាច្រើននៅជុំវិញពិភពលោក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋរស់នៅលើភពផែនដីនេះ។ ក្រុមអ្នកឯកទេសបានលើកឡើងថា គ្រោះរញ្ជួយដីកើតឡើងច្រើនដោយសារតែផែនដីបាត់បង់តុល្យភាព អាចបណ្តាលមកពី ការខួងយករ៉ែធម្មជាតិក្នុងនោះមានប្រេងជាដើម។
ក្រុមអ្នកឯកទេសពីការរញ្ជួយដីបានលើកឡើងថា គ្រោះរញ្ជួយដីនឹងកើនឡើង ច្រើន ហើយមានកម្លាំងខ្លាំងជាងមុនៗទៅទៀត។ ខាងក្រោមនេះជាការរញ្ជួយដីដែល បានកើតឡើង ព្រមគ្នានៅតំបន់ជាច្រើន ជុំវិញពិភពលោក
រញ្ជួយដីនៅឥណ្ឌាកម្រិត ៥.៩រិុចទ័រ
គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បាន វាយប្រហារចំដែនសមុទ្រនៃកោះ Mohean នៃប្រទេសឥណ្ឌា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានរំញ័រចេញពីជម្រៅបាតសមុទ្រ១០ គីឡូម៉ែត្រ ខណៈភ្លាមៗបែបនេះ គេពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយថា តើហេតុការណ៍នេះ បានបង្កជាការគំរាម កំហែង ការបំផ្លិចបំផ្លាញ និងមនុស្សរង គ្រោះ ដែរឬយ៉ាងណា?
គួរបញ្ជាក់ថា កោះ Mohean ជាកោះ កម្មសិទ្ធិរបស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុង ប្រជុំកោះ Andaman និង Nicobar ភាគ ខាងកើតមហាសាគរឥណ្ឌា។
រញ្ជួយដីនៅឥណ្ឌូនេស៊ី កម្រិត ៦.១ រិុចទ័រ
អាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើ រដ្ឋធានីហ្សាការតា កាលពីថ្ងៃអង្គារ បាន បណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត ហើយអគារនានា និងផ្ទះសម្បែងសរុបជាង ១.១០០ខ្នង ត្រូវបានបំផ្លាញ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មានចិន ស៊ីនហួ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រុមមន្ត្រីមកពីទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានបង្កការខូចខាតជាច្រើននៅក្នុង ខេត្ត Banten រដ្ឋធានីហ្សាការតា និងខេត្ត ជ្វាខាងលិច។ រីឯស្រុក Lebak ស្ថិតនៅក្នុង ខេត្ត Banten ជាទីតាំងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី គ្រោះរញ្ជួយ ដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើរដ្ឋ ធានីហ្សាការតា នៅម៉ោង១ និង៣៤នាទី រសៀល (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃ អង្គារ ដោយមានចំណុចរញ្ជួយស្ថិតនៅ ចម្ងាយ៨១គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ស្រុក Lebak និងមានជម្រៅ១០គីឡូម៉ែត្រ នៅ ក្រោមបាតសមុទ្រ។
រញ្ជួយដីកម្រិត ៨រិុចទ័រ នៅអាមេរិក
តាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយដីខាងលើ ត្រូវបានគេវាស់ស្ទង់ ថា មានជម្រៅប្រហែល ២៥គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ហើយត្រូវបានគេទម្លាក់កម្រិតរ៉ិចទ័រពីខ្ទង់ ៨.០រ៉ិចទ័រ មកនៅត្រឹម ៧.៩រ៉ិចទ័រវិញ។ ហេតុការណ៍នេះមិនត្រឹមតែបង្កឲ្យមានការព្រមានពីរលកយក្ស ស៊ូណាមិ សម្រាប់រដ្ឋអាឡាស្កាប៉ុណ្ណោះទេ តែសម្រាប់បណ្តោយឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិកទាំងមូល ដោយរួមទាំងរដ្ឋ កាលីហ្វ័រនីញ៉ានៅភាគនិរតីប្រទេស ក៏រង ការព្រមានដូចគ្នាដែរ។
សេចក្តីព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីពុំមានសេចក្តីរាយការណ៍អំពី សញ្ញានៃរលកធំៗ ដែលអាចបង្កជាការ គំរាមកំហែង ឬក៏នាំឲ្យមានការបំផ្លិច បំផ្លាញ-ខូចខាត ព្រមទាំងមនុស្សរងគ្រោះ ដោយសារតែគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.៩រ៉ិចទ័រ (បន្ថយពី៨.១ និង៨.០រ៉ិចទ័រ) ដែលបានវាយប្រហារដែនសមុទ្រភាគ ខាងត្បូង នៃរដ្ឋអាឡាស្កា (Alaska) កាល ពីល្ងាចថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌ មានចិន ស៊ីនហួ នៅព្រឹកថ្ងៃពុធ ទី២៤ ខែ មករា ឆ្នាំ២០១៨។
ការប្រកាសលុបចោលខាងលើ ត្រូវ បានធ្វើឡើងដោយមជ្ឈមណ្ឌលឃ្លាំមើល និងព្រមានពីរលកយក្សស៊ូណាមិជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។ សារព្រមានពីរលកយក្ស ត្រូវ បានដាក់ចេញភ្លាមៗ ក្រោយពីគ្រោះរញ្ជួយ ដីខាងលើ បានវាយប្រហារនៅចម្ងាយ ប្រមាណ ២៩០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃ ទីក្រុង Kodiak ក្នុងឈូងសមុទ្រនៃរដ្ឋអាឡា ស្កា៕ ម៉ែវ សាធី