ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីផលិតបានឧទ្ធម្ភាគចក្រសម្រាប់ហោះហើរនៅប៉ូលខាងជើង

ចែករំលែក៖

រុស្ស៊ីជាប្រទេសដែលមាន ភ្នំទឹកកក ច្រើនជាងគេ ពិសេសគឺនៅប៉ូលខាងជើង ផែនដី ស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ។ នៅពេលនេះ តំបន់ទឹកកទាំងនោះក៏រងការគំរាមកំហែងដោយអាមេរិកបានទៅវាតទី គ្រប់គ្រងនៅទីនោះដែរ។ តំបន់ទឹកកក ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង មធ្យោបាយធ្វើដំណើរពិបាកចូលទៅកាន់ទីនោះ ។

នៅពេលនេះរុស្ស៊ីផលិតបានឧទ្ធម្ភាគចក្រដ៏ទំនើប ដែលអាចហោះហើរ នៅទី កន្លែងត្រជាក់បាន ។ ឧទ្ធម្ភាគចក្រនោះក៏បានធ្វើការសាកល្បងទទួលបានជោគ ជ័យ ជាលើកដំបូងផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ នៅថ្ងៃពុធនេះថា ការធ្វើតេស្តលើកដំបូងទៅលើឧទ្ធម្ភាគចក្រ Mi-171A2 របស់ប្រទេសរុស្ស៊ី ដែលហោះហើរ ក្នុងពេល អាកាសធាតុដែលមានសីតុណ្ហ​ភាព សម្ពាធទាបបានទទួល ជោគជ័យ ទាំងស្រុង ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានដក ស្រង់សេចក្តីប្រកាស ព័ត៌មានមួយចេញ ដោយសាជីវកម្មរដ្ឋ Rostec State Corporation ដែលជាក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុន បានបញ្ជាក់ច្បាស់ហើយថា ការវិនិច្ឆ័យ បានទទួលជោគជ័យ នៃការហោះហើរឧទ្ធ ម្ភាគ ចក្រ Mi-171A2 នៅតំបន់ Yakutia ដែលជាកន្លែងមួយមាន សីតុណ្ហភាពដក ៥០អង្សាសេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានដាក់ថា ឧទ្ធម្ភាគចក្រ Mi-171A2 ចំនួន២គ្រឿង បានបង្ហាញអំពីសមត្ថភាព រត់លើដីចំនួន៨ដង (នៅពេលដែល ម៉ាស៊ីនត្រូវ​បានបញ្ផេះ មិនចាំបាច់ មាន ការហោះឡើងឡើយ) ហើយការហោះ ហើរចំនួន ៣៦ទៀត ស្ថិតក្រោមកម្មវិធី ដ៏ពិសេស ។

ជាលទ្ធផល ការធ្វើតេស្តបានឲ្យឃើញ ថា ប្រព័ន្ធនានា និងបណ្តាញចែកចាយ នៃឧទ្ធម្ភាគចក្រ Mi-171A2 អាចប្រតិបត្តិ ការនៅក្នុង លក្ខខណ្ឌនៃអាកាសធាតុ ត្រជាក់ខ្លាំងបានល្អប្រសើរ ៕ ម៉ែវ សាធី


ចែករំលែក៖