ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូជែងរថយន្តស្របទិសត្រូវរថយន្តសាំយុងដឹកអ្នកដំណើរបញ្ច្រាសទិសបុកស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឡើងជែងរថយន្តស្របទិស ត្រូវរថយន្តសាំយ៉ុងដឹកអ្នកដំណើរបញ្ច្រាសទិសបុកស្លាប់និងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលចរាចរណ៍បញ្ជាក់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះឈ្មោះ ហន ចំរ៉ុង បានជិះម៉ូតូហុងដាសេរីចាស់ដែលពាក់ស្លាក់លេខ បប.១ខ៨៣៨០ មិនពាក់មួកសុវត្ថិភាព បានជិះតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនទិសដៅពីត្បូងមកជើងដោយឡើងជែងរថយន្តស្របទិសគ្នាក្នងស្ថានភាពគ្រោះថ្នាក់បានជ្រុលចង្កូតទៅបុករថយន្តម៉ាក់សាំយ៉ុងទួរីស១២កៅអី ដែលពាក់ស្លាក់លេខបាត់ដំបង 2A.8780 បញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លាប់ និងកន្លែងតែម្ដង ក្រោយកើតហេតុម្ចាស់រថយន្តសាំយ៉ុងបានគេចខ្លួន បន្សលទុករថយន្តនីកន្លែងកើតហេតុ។

មន្ត្រីនគរបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងបណ្តាលជនរងគ្រោះម្នាក់ស្លាប់ដែលបានបាត់បង់ជីវិតនោះគឺបង្កដោយជនរងគ្រោះជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយឡើងជែងគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យទៅបុករថយន្តបញ្ច្រាសទិចំពីមុខបណ្តាលឲ្យស្លាប់ភ្លាមៗ។ ក្រោយពីកើតហេតុសមត្ថកិច្ចវាស់វែងរួចរាល់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំពោះរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកមង្គលបូរីដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖