ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី២ ក្រោមអធិបតីភាព ហែម អាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។

កិច្ចប្រជុំនេះ មានការចូលរួមពី គណៈអភិបាលខណ្ឌ អភិបាលរងខណ្ឌ ០៤រូប តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាននិងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋផងដែរ ។

កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ និងអនុម័តខ្លឹមសារតាមរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ។

២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ មករា ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ ។

៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការចំណូល-ចំណាយ ថវិកាសំរាប់ការគ្រប់គ្រង ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។

៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមករា ឆ្នាំ២០១៨ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ ។

៥- ការងារផ្សេងៗ ៖

ក. ការងារពង្រឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងមូលដ្ឋានខណ្ឌ ។

ខ. ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

គ. ការអនុវត្តលិខិតលេខ ២៣៩៣សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៦ ចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ។

ឃ. ការងារជម្រុញម្ចាស់ទីតាំងអាជីវកម្មក្នុងមូលដ្ឋានខណ្ឌ សុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ។

ង. ការងារពង្រឹងយន្តការច្រកចេញ-ចូលតែមួយ ។

ច. ការងារពង្រឹងការគ្រប់គ្រងសំណង់គ្មានច្បាប់ ខុសច្បាប់អនុញ្ញាត និងសាងសង់មុនច្បាប់អនុញ្ញាត. ។

ឆ. ផ្សព្វផ្សាយប្រកាសលេខ ១២៦៤ សហវ.ប្រក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការកែសម្រួលភារកិច្ច នឹងតែងតាំងមន្ត្រីរាជការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ ស តារា


ចែករំលែក៖