ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីទីម័រ រំលាយរដ្ឋសភាដើម្បីរៀបចំបោះឆ្នោតជាថ្មី

ចែករំលែក៖

ប្រទេសទីម័រ ស្ថិតក្នុងតំបន់អាស៊ាន ជាប្រទេសដែលទើបតែ ផ្តាច់ខ្លួនចេញពី ប្រទេសឥណ្ឌូនេសុី បង្កើតជាប្រទេសឯក រាជ្យមួយ។ ប៉ុន្តែទីម័រ ហាក់បីដូចជាគេបំភ្លេច​ចោល ដោយកន្លងមកមិនឃើញមានព័ត៌មានធំៗនៅលើពិភពលោក ផ្សព្វផ្សាយពី ប្រទេសនេះនោះឡើយ។

ប្រធានាធិបតី ទីម័រ លោក Francisco Guterres បានប្រកាស រំលាយរដ្ឋសភា នឹងរៀបចំការបោះឆ្នោត មុនកំណត់ដើម្បី បញ្ចប់ ភាពជាប់គាំងនយោបាយ អូស បន្លាយចាប់តាំងពីការបោះឆ្នោត កាលពី ឆ្នាំ២០១៧។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាន នៅវិមានប្រធានាធិបតី លោក Guterres បានបង្ហាញពីទំនុកចិត្តថា ពល រដ្ឋទីម័រ ទើបអាចជួយដោះស្រាយ ឧបសគ្គ ថ្មីដែលប្រទេស ជាតិកំពុងតែប្រឈមមុខ ។ ប្រធានាធិបតី បានអំពាវនាវដល់ពលរដ្ឋ ធ្វើដំណើរទៅបោះឆ្នោតថ្មីម្តងទៀត ។ លោក Guterres បញ្ជាក់ទៀតថា ការបោះឆ្នោត ត្រូវបានរៀបចំដោយផ្អែកទៅលើរដ្ឋធម្ម នុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។

សកម្មភាពខាងលើកើតឡើង ក្រោយ ពេលដែល ប្រធានាធិបតី បានបើកកិច្ច ​ប្រជុំជាច្រើនលើកជាមួយបណ្តាគណបក្ស និង គណៈកម្មាធិការជាតិ ដែលជាទីប្រឹក្សាជាតិរួមមានអតីតប្រធានាធិបតី ក្នុងពេល ដែលគណបក្សប្រឆាំង ដែលមានអាសន្ន ច្រើននៅក្នុងសភា ប្រៀបធៀបនឹងគណ បក្សបដិវត្ត ដើម្បីឯករាជ្យ ឬហៅថាគណ​បក្ស Fretilin របស់លោក Guterres បាន ច្រានចោលកម្មវិធី និងមូលនិធិជាតិដែល រដ្ឋាភិបាលបានស្នើឡើង ។ គណបក្ស ប្រឆាំងមិនគាំទ្រ ដល់គោលនយោបាយ របស់រដ្ឋាភិបាល បង្កផលលំបាកយ៉ាងខ្លាំង ក្នុងការដឹកនាំប្រទេស។

ប្រទេស ទីម័រ បានឯករាជ្យដោយផ្តាច់ ខ្លួនចេញពី ឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០២ ក្រោយ ការបោះឆ្នោតប្រជាមតិកាលពី ឆ្នាំ១៩៩៩ ដោយភាគច្រើន ពលរដ្ឋបាន បោះឆ្នោតគាំទ្រឯករាជ្យ៕ ម៉ែវ សាធី

លោកប្រធានាធិបតីទីម័រប្រកាសរំលាយសភា


ចែករំលែក៖