ខេត្តកំពង់ចាម ៖ នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ម៉ោង១៦ និង៤៥នាទី កំលាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកំលាំងជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ចាម បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធរួមភេទជាមួយ អានីតិជន តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ុង គីមឡេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ចំណែកក្មេង ស្រីរងគ្រោះ ឈ្មោះ អ.ម.គ ភេទស្រី អាយុ១៤ឆ្នាំ ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តករណីរំលោភនៅចំផ្ទះបន្ទប់ជួល ម្ដុំរោងចក្រ ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យបានប្រគល់ការិយាល័យជំនាញខេត្តកំពង់ចាមនាំខ្លួនយកទៅអនុវត្តតាមនិតិវិធី ៕វណ្ណៈ