(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៨ បុរសម្នាក់ត្រូវបាននគរបាលស្រុកពារាំង ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយពេលទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ករណីរំលោភបានសម្រេច។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ សុង សី ភេទប្រុសអាយុ ៣១ឆ្នាំ នៅភូមិខាងលើ។ ឯជនរងគ្រោះឈ្មោះ ញ ម ភ ស ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងជាមនុស្សពិការសុខភាព។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផ្ទះរបស់ខ្លួន គឺជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសម្រេច។ លុះដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ទើបក្រុមគ្រួសារជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រកា ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ គេហទំព័រក្នុងស្រុក