ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣៩នាក់ រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបករណីជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតំបន់សំណង់មិនរៀបរយជួរមាត់ទន្លេក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ករណីចុះប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបករណីជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន ដឹកនាំដោយលោក អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍រដ្ឋបាលទាំង៧ បានបើកការស្រាវជ្រាវរួច ក៏បាន ធ្វើការសហការណ៍ជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ដោយក្រសោបចំសំបុក្រមុខសញ្ញាជួញដូរ នឹងសមាសភាពប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចតំបន់សំណង់មិនរៀបរយជួរមាត់ទន្លេក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ក្រុម១៤ ភូមិផ្សារតូច ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងកើតហេតុ ៣៩នាក់ (ស្រី4នាក់) ។ វត្ថុតាងដកហូតរួមមាន៖ ១-ក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់ /២-ថង់សំរាប់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួន /៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានបញ្ចូនក្រុមជនសង្ស័យទាំង៣៩នាក់នេះ មកអធិការដ្ឋានកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ អារុណរះ