ភ្នំពេញ៖ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ស្លាកលេខ ភ្នំពេញ 1CN-1760ឌុបមនុស្សម្នាក់ទៀត ក្នុងល្បឿនលឿន ក៏ស្រាប់តែទាក់ដៃចង្កូតម៉ូតូជាមួយរ៉ឺម៉ក ហើយក៏ដួលបោកក្បាលតែម្តង និងម្នាក់ទៀតរងរបួសស្រាល
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ សមត្ថកិច្ចជំនាញបាននិងកំពុងស្ថិតនៅកន្លែងកើតហេតុត្រួតពិនិត្យ ស្រាវជ្រាវ ៕ ជឹម ភារ៉ា