ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកបុកពីក្រោយកំពុងជិះម៉ូតូ​បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងហាងបាយ ត្រូវរថយន្ដមិនស្កាល់ម៉ាកបុកពីក្រោយ ខណះកំពុងជិះម៉ុតូ ត្រឡប់ មកផ្ទះវិញ កាលពីវេលាម៉ោង ១០និង៣០នាទី​យប់ ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ត្រូវចំនុច ផ្លូវ៦២ ព្រះវិហារ -កំពង់ធំ​ ក្នុងភូមិ ថ្នល់បែក ឃុំ ត្រពាំង ឬស្សី​ ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ​ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាល​សន្លប់ធំ​រងរបួសធ្ងន់ត្រង់ក្បាល ។

តាមប្រភពពត័មានពី​អ្នក ទាន់ហេតុការណ៍បានឲ្យដឹង មុនពេលកើតហេតុបានលឺសន្ធឹករថយន្ដធុនធំមួយគ្រឿង បើកបរក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុ ស្រាប់បុក ជនរងគ្រោះកំពុងជិះម៉ូតូ ពីក្រោយពេញទំហឹង ជនរងគ្រោះ​មានឈ្មោះ​ ថៃ អាយុ ២៧ឆ្នាំ រស់នៅស្រុកស្ទោង​​ខេត្តកំពង់ធំ​ ក្រោយពេលកើតហេតុ ត្រូវបានប្រជាពលរដ្ន និង សមត្ថកិច្ច ជួយបញ្ចូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

សមត្ថកិច្ច កំពុងតែស៊ើបអង្គេត រករថយន្ដជនបង្ក ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ​ប៊ុន​រិទ្ធី​


ចែករំលែក៖