ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកាយដីភ្នំខ្លុងស្រុកបន្ទាយមាសជិតអស់ហើយទើបដឹងថាគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តកំពត៖ ក្រុមមន្ត្រីក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ភ្នំ  ខ្លុងដែលមានទីតាំងស្ថិតនៅក្នុងភូមិដើមជម្រៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយ មាស ខេត្តកំពតត្រូវបានឈ្មួញកាយយកអាចម៍ដីស្ទើរតែក្លាយទៅជាវាលរាបអស់ទៅ ហើយៗរហូតមកដល់ពេលនេះទើបដឹងថា ការកាយយកអាចម៍ដីនោះពុំមានច្បាប់ អនុញ្ញាតត្រឹមត្រូវឡើយ ។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា ការ កាយយកអាចម៍ដីនៅទីតាំងខាងលើក៏ដូចជាការកាយនៅទីតាំងផ្សេងៗទៀតដែរនៅ ក្នុងភូមិសាស្ត្រខេត្តកំពតភាគច្រើនពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយគឺគេគ្រាន់តែប្រើប្រាស់ឈ្មោះមន្ត្រីជំនាញមកបាំងពាំងប៉ុណ្ណោះដែលសូម្បីអាជ្ញាធរក៏មិនហ៊ាន ចាត់វិធានការទប់ស្កាត់ដែរ ។
ទាក់ទងករណីខាងលើលោក ថោង សារឿន ប្រធានការិយាល័យរ៉ែ និងថាម ពលស្រុកបន្ទាយមាសបានមានប្រសាសន៍ទទួលស្គាល់ថា ពិតជាពុំទាន់មានច្បាប់ធ្លាក់មកមែន ហើយគ្មានអ្នកចម្លងជូនស្រុក ឡើយ ព្រោះមន្ទីរជាអ្នកឲ្យធ្វើអាជីវកម្ម។ រីឯលោក សោម វិចត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពតនគរវត្តពុំអាចរកការ    បំភ្លឺបានទេដោយសារទូរស័ព្ទចូលតែលោកពុំទទួល។
គួរំលឹកថា ក្រៅពីការកាយដីភ្នំដោយ គ្មានច្បាប់បែបនេះនៅមានរណ្តៅដី និងការ បូមខ្សាច់ជាច្រើនកន្លែងទៀតដែលត្រូវបានក្រុមមន្ត្រីឲ្យដឹងថា ធ្វើអាជីវកម្មដោយមានការអនុញ្ញាតពីលោក សោម វិចិត្រ ហើយ នៅពេលដែលមានបញ្ហាកើតឡើងទើប លោករុញឲ្យម្ចាស់អាជីវកម្មទាំងនោះរត់ការច្បាប់តាមក្រោយ ៕ ហេង នរិន្ទ្រ

ចែករំលែក៖