ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយូតាព្រូយបុកឡានតូយូតាហែច(HIACE)ខ្ទេចទាំងសងខាង

ចែករំលែក៖

ភ្នំពេញៈ បុរសវ័យចំនាស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូសបោះពួយទៅបុករថយន្តមួយគ្រឿងម៉ាក (ហែច) HIACE ខ្ទេចទាំងសងខាងនៅក្បែប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បង្កការកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង០០នាទីព្រលឹម ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ចំណុចខាងមុខផ្ទះលេខ ៤១Eo តាមតាមបណ្ដោយផ្លូវ សុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់រថយន្ត HIACE (ហ៉ីយាស) ឈ្មោះ សេង ហៃ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ បើកបររថយន្តទេសចរណ៍។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក តូយូតា HIACE (ហ៉ីយាស) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៥១២៣ បើកបរដោយបុរសវ័យចំនាស់ម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿងមធ្យម ចំណែកឯរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាព្រូស ពណ៌កណ្តុលប្រមេះ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាព រ៉េពេញផ្លូវខណៈមកដល់ចំណុចកើតហេតុរថយន្តតូយូតាព្រូសក៏រ៉េចង្កូតទៅខាងឆ្វេងដៃបណ្ដាលអោយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹងតែម្តង។ សម្ភារះខូចខាត់រួមមានរថយន្តចំនួន ពីគ្រឿងខូចខាត់ធ្ងនធ្ង។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ខណ្ឌចំការមនចុះមកដល់កន្លែងកើតហេតុ និង បានទំនាក់ទំនងទៅកម្លាំងទំនាញ់ចរាចរណ៍ក្រុងចុះមកវាស់វែង និង យករថយន្តទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖