ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៊ឺសបុកជាមួយម៉ូតូនៅផ្លូវបំបែកជា៤ស្តុប៣៣៣ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ រថយន្តក្រុងមួយគ្រឿងបានបុកគ្នាជាមួយនឹងម៉ូតូ នៅលើផ្លូវឯករាជ្យ ចំណុច ស្តុប ៣៣៣ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់កើតឡើង ដោយ រថយន្តក្រុង១គ្រឿងម៉ាក HYUNDAI ពណ៌ ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ3B-8036 បើកបរដោយឈ្មោះ ឃៀន ភាន់ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅ លិច លុះដល់ផ្លូវបំបែកជា៤ ស្តុប ៣៣៣ ជិតមន្ទីរពេទ្យបង្អែកខេត្ត បានបុកនឹងម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1A-9172 អ្នកបើកបរ សន្លប់រងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទ ប្រុស មានទិសដៅពីត្បូង ឆ្ពោះទៅ ជើង ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ


ចែករំលែក៖