ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបញ្ច្រាសគ្នាបត់ឆ្វេងខ្វះការ ប្រុងប្រយត្ន័បុកពេញទំហឺងបណ្ដាលឲ្យដួលបោកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង កាលពីថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៤និង១២៥ ស្ថិតក្នុងភូមិ កៀនសាំង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
ប្រភពពីនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា ម៉ូតូបត់ឆ្វេងបង្កហេតុម៉ាកម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ៩២៨៥ ខណះអ្នកបើកបរមិនត្រូវបានស្គាល់នោះទេ។
ចំណែកភាគីម៉ូតូរងគ្រោះមានឈ្មោះរិន សក្តិសិទ្ធិ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អូរក្អាម ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ធុច រ៉ែតណារីន ភេទ ស្រី អាយុ ១៦ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឃុំជាមួយគ្នា។
តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នមាក់បានជិះម៉ូតូម៉ាកម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H ៩២៨៥ ដែលធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនហើយខណះនោះ ក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ៥២០៤ ជិះគ្នា២នាក់ពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បណ្ដាលឲ្យដួលរណូករណែលកណ្ដាលផ្លូវត្រូវបានអ្បកភូមិ និងអ្នកធ្វើដំណើរចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្ដង។
ក្រោយមកសមត្ថកិច្ចបានបញ្ជូនភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីព្យាបាលមុខរបួសផងដែរ ៕ យឹម សុថាន