ភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀង ម៉ៃ ប្រទេសថៃ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិ ដយអុីនថានុន ដែលស្ថិតនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រថៃ និងតំបន់ការពារធម្មជាតិនៃព្រះរាជាណាច្រកម្ពុជា ដែលក្នុងនោះ គណៈប្រតិភូបានទស្សនារួមមាន១-តំបន់ការពារទីជម្រាលដែល ខ្ពស់ជាងគេក្នុងប្រទេសថៃ២-ទស្សនាសហគមន៍តំបន់ការពារធម្មជាតិនិងពិភាក្សាអំពីការសម្របសម្រួលនិងគ្រប់គ្រងភ្ញៀវទេសចរ ដោយសហគមន៍ ៣-ទស្សនាគម្រោងការពារនិងអភិរក្សប្រភេទអ័រគីដេព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជ៤-ទស្សនាតំបន់ទឹកធ្លាក់ ដែលធំជាងគេក្នុងឧទ្យានជាតិ និង៥- ពិភាក្សាផ្លាស់ប្ដូរ បទពិសោធក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិជាមួយមន្ត្រីនៃ នាយកដ្ឋានការពារឧទ្យានជាតិសត្វព្រៃ និងរុក្ខជាតិ(DNP)នាយកឧទ្យានជាតិព្រមទាំងចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ ផងដែរ ៕ ហេង សូរិយា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច