ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យបងប្អូនឃោសនិកដែលជាសកម្មជនបក្សនៅខណ្ឌឫស្សីកែវ បន្ដគាំទ្រស្មារតី មហាសន្និបាតបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជាសមាជិកគណៈកម្មាធិការ​កណ្តា​ល គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ដែលជាខណ្ឌទទួលបានជ័យជំនះរាល់ការបោះឆ្នោតកន្លងមក បានស្នើឲ្យ បងប្អូនឃោសនិក ឥស្លាម ដែលជាសកម្មជនបក្សប្រជាជនកម្ពុជា នៅខណ្ឌឫស្សីកែវ បន្ដគាំទ្រ តាមស្មារតី មហាសន្និបាតបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ដើម្បីសម្រេច ជ្រើសរើសយក មេដឹកនាំ ប្រទេសដ៏ល្អ គឺបេក្ខភាព សម្ដេចហ៊ុនសែន បន្ដដឹកនាំ ប្រទេសជាតិ ឲ្យរីកចម្រើនរុងរឿងទៅថ្ងៃមុខ ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមប្រារព្ធពិធីប្រជុំផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការគណៈកម្មាធិការបក្ស និងបងប្អូនឃោសនិក ដែលជាសកម្មជន មហាគ្រួសារបក្ស នៅទូទាំងខណ្ឌឫស្សីកែវ សរុបចំនួន៣៥០ រូប កាលពីថ្ងៃព្រហស្បតិ៏ ១រោច ខែមាឃ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០១ កុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលមូឌែន៥ ឫស្សីកែវ ។

លោកអូស្មាន ហាស្សាន់ ក៏បានលើកឡើងពី សុទិដ្ឋិ និយម របស់គណបក្សកាន់អំណាច ដែលបាន សាមគ្គីគ្នាបានល្អ ហើយសម្រេចបាននូវសាមិទ្ឋផលជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ មិនដូចជាមេដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលបានបែកប្រេះឆាផ្ទៃក្នុងបក្ស ធ្វើអោយរលាយជាំបន្តបន្ទាប់។ លោកបន្តថា ៖ ថ្នាក់ដឹកនាំ CPP មានទម្លាប់ ដ៏ល្អ ដែលមិនអាចបំភ្លេចបានគឺ បានធ្វើសកម្ម ភាពជាប្រចាំ នៅតាមមូលដ្ឋានដោយបានបម្រើ ជួយកសាងសមិទ្ធិផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពួកគាត់ ដែលក្នុងនោះដែរយើងតែងតែបានជួយជា អំណោយ មនុស្សដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជម្ងឺ អ្នក ទើប សម្រាលកូនរួចនិងគ្រួសារអ្នកមរណៈ ជាដើម។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបានឃើញ យ៉ាងច្បាស់ហើយថាសន្តិភាពដែល យើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងកំពុងត្រូវបានរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។ ហើយមិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដពេញលេញ រហូតដល់សពថ្ងៃនេះ ៕ សំរិត


ចែករំលែក៖