ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អំពាវនាវឲ្យពលរដ្ឋថែរក្សាសុខសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសជាតិយើងអោយបានយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ បានថ្លែងអំពាវនាវប្រជាពលរដ្ឋថែរក្សាសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសជាតិឲ្យបានយូរអង្វែង ។

សម្តេចតេជោថ្លែងថា៖

«ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាយើងអាចនឹងប្រឈមចំហាយត្រជាក់ខ្លាំងធ្លាក់មក ដែលធ្វើអោយអាកាសធាតុប្រែប្រួលខុសពីធម្មតា។ បញ្ហាការប្រែប្រួលអាកាសធាតុ គឺមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ គឺកំពុងកើតឡើងនៅទូទាំងពិភពពិភពលោក។

សូមបងប្អូនប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អ ជាពិសេសបងប្អូនរស់នៅតាមតំបន់សមុទ្រ និងនៅតាមតំបន់ព្រៃភ្នំ។

នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អំពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីថែរក្សាសុខសន្តិភាព និងការរីកចម្រើននៅក្នុងប្រទេសជាតិយើងអោយបានយូរអង្វែង។

សូមមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

 


ចែករំលែក៖