ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រីជនជាតិគ្រឹងម្នាក់រងការរំលោភហើយសំលាប់ពីជនមិនសា្គល់មុខយ៉ាងសាហាវព្រៃផ្សៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ប៉ងរំលោភមិនបានសម្រេចសំលាប់យុវតីជាសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ ហេតុការណ៍ដែលធ្វើអោយភ្ញាក់ផ្អើលនេះនៅព្រឹកថ្ងៃសុក្រ២រោចខែមាឃនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ក្រោយពីកើតហេតុត្រូវបានឪពុកម្តាយយុវតីរងគ្រោះបានប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។

តាមសមត្ថកិច្ចចុះត្រួតពិនិត្យផ្ទាល់បានអោយដឹងថា យុវតីរងគ្រោះមានឈ្មោះអាត់ ស៊ិញ អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យហ៊ុន សែន ភូមិថ្មី រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង តាមការត្រួតពិនិត្យបានអោយដឹងទៀតថាជុំវិញកន្លែងកើតហេតុនាងបានស្លាប់ចំងាយពីផ្ទះប្រហែល៣០ម៉ែត្រ ជនល្មើសទំនងជាចាប់នាងខ្ទប់មាត់អូសមកខាងជើងផ្ទះដែលមានស្មៅដុះខ្ពស់ៗហើយធ្វើសកម្មភាពរំលោភតែមិនបានសម្រេចដោយសារនាងតដៃ នៅលើខ្លួនរបស់សាកសពមានស្នាមរបួសចំនួន២កន្លែងទី១ថ្ពាល់ខាងធ្វេង ហើមយ៉ាងខ្លាំងនិងមានឈាមចេញតាមភ្នែកនិងច្រមុះ ទី២ លើដើមទ្រូងរបស់នាងមានស្នាមជាំខ្មៅពេញទាំងអស់ ការសន្និដ្ឋានរបស់សមត្ថកិច្ចជនសង្ស័យអាចនឹងយកដៃវ៉ៃទៅនារីរងគ្រោះយ៉ាងខ្លាំងនិងមានដាច់លេវអាវចំនួន៥ ក្រោយពីត្រួតពិនិត្យទៅលើនារីរងគ្រោះគឺជនល្មើសរំលោភមិនទាន់បានសម្រេចនោះទេមូលហេតុគ្មានទឹកកាមប្រឡាក់។ នៅព្រឹកថ្ងៃដដែលនេះក្រោយពីសមត្ថកិច្ចត្រួតពិនិត្យតាមប្រពៃណីជនជាតិគ្រឹង។

តាមប្រភពពត៌មានពីលោកឆុត អាត់ អាយុ៤៣ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ដែលឪពុកនារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ កូនស្រីគាត់បានជិះម៉ូតូចេញពីសាលាមកដល់ផ្ទះស្រាប់តែឃើញតែម៉ូតូនៅក្បែរផ្ទះ ឪពុកក៏មិនបានសង្ស័យថាបាត់ខ្លួនកូនស្រីនោះទេ ហើយក៏មិនបានដើររកដែរស្មានកូនចូលដេក ជាទំលាប់របស់កូនស្រីគាត់ដេកនៅតូបមុខផ្ទះម្នាក់ឯង ហើយម្តាយឪពុកដេកនៅផ្ទះធំនៅក្រោយតូប ដល់ពេលម៉ោង៣ទៀបភ្លើឪពុកបានមកគោះទ្វារតូបដែលកូនស្រីដេកស្រាប់តែមិនបានឃើញកូនស្រីដេកនោះទេ បាននាំគ្នាដើររកជុំវិញផ្ទះទើបប្រទះឃើញសពកូនស្រីស្លាប់ខាងជើងតូននាងដេកយ៉ាងអាណោចអាធម៌ចំងាយផ្ទះ២០ម៉ែត្រ ឪពុកនារីរងគ្រោះបានបញ្ជាក់ទៀតថា បានបាត់ខ្សែកប្លាក់ទីន១ខ្សែ កងដៃចំនួន៥កង សរុបជាទឹកប្រាក់ចំនួន៨០ម៉ឺនរៀល និងទូរស័ព្ទអាយហ្វូន១ផងដែរ ហើយកូនគាត់មានចំនួន៣នាក់ប្រុស២ ស្រី១ នាងដែលស្លាប់នោះជាកូនច្បងតែម្តង ក្រោយនាងស្លាប់នេះសកម្មភាពជាក់ស្តែងនៅក្នុងផ្ទះរបស់នាងមើលឃើញថាក្រុមសាច់ញាតិនឹងយុវតីជាសិស្សសាលារៀនជាមួយគ្នាបានមកមើលនាងយ៉ាងច្រើន ហើយនាំគ្នាស្រែកយំគ្រប់ៗគ្នាសំដែងមានការស្តោកស្តាយជីវិតរបស់នាងយ៉ាងខ្លាំង៕ សហការី


ចែករំលែក៖