ខេត្តរតនគិរី៖ នារីម្នាក់ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងយកខ្សែអង្រឹងចង.ក ដើម្បីបញ្ចប់ជីវិតនៅនឹងធ្នឹមផ្ទះរបស់ខ្លួន ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង២៥នាទីល្ងាចថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ពីនគរបាលខេត្តបានដឹងថា ជនរងគ្រោះ ឈ្មោះ គ្លីវ ញួង អាយុ១៥ឆ្នាំ ជនជាតិព្រៅ
រស់នៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង(ស្លាប់) ដោយពុំដឹងមូលហេតុច្បាស់លាស់។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះមកធ្វើកោសល្យវិច័យ នឹងប្រគល់សាកសពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចព្រៅ៕ ជី វន្ត