ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី រងការវាយប្រហារដោយការគប់ដបសាំងចូល

ចែករំលែក៖

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨កន្លង ទៅថ្មីៗនេះ មានជនមិនស្គាល់មុខម្នាក់    បានគប់ដបសាំងចូលក្នុងផ្ទះរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងទីក្រុង Yangon ប៉ុន្តែមិនបានបង្កឲ្យមានការខូខាតជាទ្រង់ទ្រាយធំនោះឡើយ។
លោកស្រី ស៊ូជី ធ្លាប់ត្រូវបានរដ្ឋា ភិបាលយោធាឃុំខ្លួននៅក្នុងផ្ទះ រយៈ ពេល១៥ឆ្នាំ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បាន      បញ្ជាក់ពីហេតុការណ៍វាយប្រហារខាងលើ និងបានចាត់វិធានការស្រាវជ្រាវ និងស្វែង រកចាប់ខ្លួនជនដៃដល់។
នៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះជាសាធារណៈ អ្នកនាំពាក្យរដ្ឋាភិបាល លោក Zaw Htay បានបញ្ជាក់ថា ជនសង្ស័យ គឺជាបុរសពាក់អាវពណ៌ផ្កាឈូកខ្ចីនិងស្លៀកសំពត់ប្រពៃណីពណ៌ខៀវ។
ផ្សែងខ្មៅបានលេចចេញពីផ្ទះលោក ស្រី ស៊ូជី ខណៈដែលលោកស្រីកំពុងតែ ថ្លែងសុន្ទរកថានៅក្នុងសភានាទីក្រុង Naypyidaw ក្នុងឱកាសខួបគម្រប់២ឆ្នាំ នៃការឡើងកាន់អំណាចដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ NLD។
មន្ត្រីមីយ៉ាន់ម៉ាធ្លាប់បានរឹតបន្តឹងសន្តិសុខការពារលោកស្រី អ៊ុងសាន ស៊ូជី នៅ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាល ពីឆ្នាំ២០០៣ ដែលកាលនោះក្បួនរថ យន្តរបស់ លោកស្រី អ៊ុងសាន ស៊ូជី រងការវាយប្រហារនៅក្នុងសកម្មភាពធ្វើឃាតលោកស្រី ប៉ុន្តែមិនបានសម្រេច។
ការវាយប្រហារខាងលើកើតឡើងក្នុងពេលដែលលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមនឹងការថ្កោលទោសយ៉ាងខ្លាំងពីក្រុមជនជាតិរ៉ូហ៊ីងយ៉ា និងប្រទេសជាច្រើន នៅជុំវិញពិភពលោក ដោយលោកស្រីមិនអាចដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាបាន។ កម្លាំងទាហានមីយ៉ាន់ម៉ា ត្រូវរងការចោទប្រកាន់ថាបានសម្លាប់រង្គាលក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
កន្លងមកកងទ័ពមីយ៉ាន់ម៉ាបានសារ ភាពទទួលស្គាល់ជាលើកទី១ថា ទាហានបានចូលរួមជាមួយអ្នកភូមិក្នុងការសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា១០នាក់ កាលពីខែសីហា កន្លងទៅ នៅរដ្ឋរ៉ាឃីន។
បន្ទាប់ពីបដិសេធទាត់ចោលការចោទប្រកាន់អស់រាប់ខែ កងទ័ពមីយ៉ាន់ម៉ាបានសារភាពពីការចូលរួមពាក់ព័ន្ធរបស់កង    ទ័ពនៅក្នុងការសម្លាប់រង្គាលលើជនជាតិ រ៉ូហ៊ីងយ៉ា។
នៅលើទំព័រហ្វេសប៊ុករបស់ការិយាល័យ ប្រមុខកងទ័ពមីយ៉ាន់ម៉ាគេបានសរសេរថា នៅក្នុងការស៊ើបអង្កេតផ្ទៃក្នុងគេរកឃើញថា កងកម្លាំងមីយ៉ាន់ម៉ា៤នាក់ បានរួមដៃគ្នាជាមួយអ្នកភូមិក្នុងការចាប់សួរចម្លើយ  និងសម្លាប់ភេរវជនរ៉ូហ៊ីងយ៉ា១០នាក់ មុននឹងកប់សាកសពរបស់ពួកគេនៅក្នុង រណ្តៅរួម។
ចាប់តាំងពីមានអំពើហិង្សា រហូតឈាន ទៅដល់ការរត់ភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីង យ៉ា ពីរដ្ឋរ៉ាឃីន នេះជាលើកទី១ ដែលកងទ័ពមីយ៉ាន់ម៉ាបានទទួលស្គាល់ថា មានការប្រហារជីវិតក្រៅផ្លូវតុលាការទៅលើជន ជាតិរ៉ូហ៊ីងយ៉ា។ ជាលើកទី១ មិនធ្លាប់មាន ផងដែរ ដែលកងទ័ពមីយ៉ាន់ម៉ាទទួល ស្គាល់ថា ពិតជារណ្តៅសាកសពរួម នៅ ក្នុងរដ្ឋរ៉ាឃីន។
ការបង្ហោះសារហ្វេសប៊ុករបស់កងទ័ព ប្រមុខដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានចាត់ទុកការសារភាពមិនធ្លាប់ មានរបស់កងទ័ពថា ជាចំណុចវិជ្ជមាន។ “នៅទីបំផុតការទទួលខុសត្រូវរបស់ប្រទេស មីយ៉ាន់ម៉ា គឺធ្វើឲ្យមានការអនុវត្តច្បាប់នៅក្នុងប្រទេស”៕     ម៉ែវ សាធី

ចែករំលែក៖