មានករណីបាញ់ប្រហារថ្មីមួយទៀត បានកើតឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ត្រូវ នឹងថ្ងៃទី២ (នៅកម្ពុជា) ស្ថិតនៅរដ្ឋកាលី ហ្វ័រនីញ៉ា ហើយការបាញ់ប្រហារនោះ ធ្វើឡើងដោយសិស្សស្រីដែលមានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ។
សារព័ត៌មាន CBS News បានដក ស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះ កើតឡើងនៅសាលាមធ្យមសិក្សា Salvador Castro ជិតទីក្រុង Los Angeles ។ នៅពេលនេះ ក្មេងស្រីដែលបាញ់ប្រហារ ខាងលើត្រូវបានប៉ូលិសឃុំខ្លួនបណ្តោះ អាសន្ន។
ប៉ូលិសបានបញ្ជាក់ថា ការបាញ់ប្រហារ ខាងលើ កើតឡើងប្រហែលជាម៉ោង៩ព្រឹក ដោយពេលនោះប៉ូលិសទទួលបានការហៅទូរស័ព្ទ «ជួយសង្គ្រោះ, ផ្ទុះអាវុធទើប តែកើតឡើង …បណ្តាលឲ្យសិស្សម្នាក់រង របួស ម្នាក់ទៀតអាចត្រូវគ្រាប់»។ មន្ត្រី ប៉ូលិសនៅក្នុងតំបន់ លោក Robert Arcos បានបញ្ជាក់ថា នេះជាសុបិនអាក្រក់បំផុត របស់ពលរដ្ឋអាមេរិក នៅពេលដែលក្មេងស្រី១២ឆ្នាំកាន់កាំភ្លើងបាញ់ប្រហារនៅ សាលារៀន»។
នៅពេលនេះ ប៉ូលិសកំពុងតែស្វែងរក មូលហេតុ ថាតើក្មេងស្រីអាយុ១២ឆ្នាំ បាន កាន់កាំភ្លើងយ៉ាងម៉េច? ស្នងការប៉ូលិសទី ក្រុងឡូសអេនជើឡេស លោក Steve Zippermanនិយាយថា «ប្រសិនបើយើងរក ឃើញថា កាំភ្លើងជារបស់មនុស្សធំនៅក្នុងផ្ទះ នឹងមានការរៀបចំចោទប្រកាន់អាណាព្យាបាល»។
នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យសិស្ស២នាក់នៅក្នុងថ្នាក់រៀន រងការបាញ់ ប្រហារ ដោយម្នាក់ត្រូវចំក្បាល។ ក្រៅពី នេះ នៅមានសិស្ស៣នាក់ទៀតរងរបួស ស្រាល។ ក្រោយការបាញ់ប្រហារភ្លាមៗ ប៉ូលិសក៏បានចូលរួមស្រាវជ្រាវដោយធ្វើការត្រួតពិនិត្យទៅលើសិស្សនៅក្នុងថ្នាក់ផ្សេងទៀត ខ្លាចមានយកអាវុធទៅជា មួយ។
ការបាញ់ប្រហារដោយកាំភ្លើងបង្កឡើងដោយសិស្សសាលា បានកើតឡើងជាញឹក ញាប់នៅអាមេរិក បង្កក្តីបារម្ភយ៉ាងខ្លាំង។ កន្លងមកថ្មីៗ សិស្សសាលាអាយុ១៥ឆ្នាំ ម្នាក់ បានយកកាំភ្លើងបាញ់ទៅលើសិស្ស ដូចគ្នានៅក្នុងថ្នាក់បណ្តាលឲ្យមនុស្ស២ នាក់ស្លាប់ និង១៧នាក់ទៀតរងរបួស។ ហេតុការណ៍បាញ់ប្រហារខាងលើនេះ កើតឡើងនៅក្នុងសាលារៀន Marshall ក្នុងទីក្រុង Benton ក្នុងរដ្ឋ Kentucky ។
អភិបាលរដ្ឋ Kentucky លោក Matt Benvin បានឲ្យដឹងថា ការបាញ់ប្រហារនេះ កើតឡើងនៅវេលាម៉ោង៨ព្រឹក។ ភ្លាមៗ នោះ សិស្សដែលបានបង្កហេតុត្រូវកម្លាំងប៉ូលិសចាប់ខ្លួនចំណែកអ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មកទល់ ពេលនេះ មិនទាន់មានព័ត៌មានលម្អិតស្តីពីការបាញ់ប្រហារខាងលើនៅឡើយទេ។
ការបាញ់ប្រហារនៅក្នុងសាលារៀន អាមេរិក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ និងអាណាព្យាបាលរបស់សិស្ស ដែលមាន អារម្មណ៍ថា កូនរបស់ខ្លួនមិនមានសុវត្ថិ ភាពពេលទៅរៀន។ សិស្សជាច្រើនដែល មានវ័យជំទង់ៗ បានយកអាវុធទៅក្នុង សាលារៀន ដោយមិនមានការត្រួតពិនិត្យតឹងតែងនោះឡើយ។
ការបាញ់ប្រហារនៅក្នុងសាលារៀនតែង តែកើតឡើងជាញឹកញាប់នៅអាមេរិក។ កន្លងមកថ្មីៗ សិស្សម្នាក់ត្រូវបានបាញ់ សម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ក្រោយខ្មាន់កាំភ្លើងដែលជាយុវជន បាញ់ ប្រហារនៅសាលារៀន Freeman ក្នុងតំបន់ Rockford ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអា មេរិក។
ខ្មាន់កាំភ្លើងដែលជាយុវជនបានប្រើប្រាស់កាំភ្លើងខ្លី២ដើម បាញ់សំដៅទៅ លើសិស្ស និងបុគ្គលិកនៅក្នុងសាលា។ ពេលដំបូង កាំភ្លើងខ្លីទី១ បាញ់មិនផ្ទុះ ក៏ បន្តដកកាំភ្លើងខ្លីទី២យកមកបាញ់បន្តទៀត។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សិស្ស ម្នាក់មានភាពក្លាហាន បានព្យាយាមនិយាយ ជាមួយខ្មាន់កាំភ្លើង តែត្រូវបានបាញ់ សម្លាប់។ ក្រោយពេលកើតហេតុបន្តិច បុគ្គលិកនៅក្នុងសាលារៀន បានព្យាយាមចាប់ខ្មាន់កាំភ្លើងមុនពេលប៉ូលិសមកដល់បញ្ជូនទៅកាន់ស្នាក់ការ។ ចំណែកសិស្ស៣នាក់ទៀតរងរបួសបានបញ្ជូនទៅកាន់ មន្ទីរពេទ្យសង្គ្រាម ហើយពេលនេះមាន សុខភាពល្អប្រសើរវិញហើយ។
ស្នងការប៉ូលិស លោក Ozzie Knezovich បានឲ្យដឹងថា ខ្មាន់កាំភ្លើងរងការសម្លុតនៅក្នុងសាលា ទើបមានសកម្មភាព ខុសច្បាប់បែបនេះ។ សិស្សផ្សេងទៀតនៅក្នុងសាលាបានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើងប៉ុន្មានថ្ងៃ ខ្មាន់កាំភ្លើង បានរៀបរាប់ពីការមើលខ្សែភាពយន្តឯកសារស្តីពីការបាញ់ប្រហារនៅក្នុង សាលា រៀន ហើយថែមទាំងបាននិយាយថា អាចនឹងធ្វើរឿងល្ងង់ខ្លៅធ្វើឲ្យគាត់ត្រូវគេ សម្លាប់៕ ម៉ែវ សាធី