ខេត្តស្ទឹងត្រែង៖ អ្នកទោសជាច្រើននាក់ បានហែកគុករត់ចេញពីពន្ធនាគារនេះ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១និងរសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។
សមត្ថកិច្ចផ្ទុះអាវុធ នឹងដេញចាប់ពេញភូមិ ឡោមព័ទ្ធ ផ្ទះមួយកន្លែង ចាប់បានអ្នកទោសចំនួន៣នាក់ មកកាន់ពន្ធនាគារវិញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា អ្នកទោសកំពុងងូតទឹក បន្តិចក្រោយមកស្រាប់តែមានការហែកគុករត់ចេញ គ្រាដែលមន្ត្រីអនុរក្សពន្ធនាគារមានការធ្វេសប្រហែសបន្តិច។
ទោះជាយ៉ាងណា អ្នកទោសខ្លះត្រូវចាប់បានមកវិញ បន្ទាប់ពីពួកគេ ខ្លះរត់ឡើងលើផ្ទះប្រជាពលរដ្ឋ ខ្លះរត់តាមដងផ្លូវ៕